ផ្សព្វផ្សាយគោលនយោបាយរបស់បក្សនិងរដ្ឋសម្រាប់ជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច
|
ទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាល |
(VOVworld)-ក្នុងរយៈពេល៤ថ្ងៃគឺពីថ្ងៃទី២៦ដល់ថ្ងៃ២៩តុលា គណៈកម្មាធិការជន
ជាតិខេត្ត Tra Vinh បានរួមសហការជាមួយគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម
គណៈកម្មាធិការបក្ស និងនគរបាលខេត្ត រៀបចំវគ្គបណ្តុះបណ្តាល បំប៉ន់ចំណេះដឹង
អំពីគោល នយោបាយជនជាតិ សាសនារបស់បក្ស រដ្ឋ និងស្ថានភាពសេដ្ឋកិច្ចសង្គម
តំបន់ សម្រាប់តំណាងជាង៤០០នាក់ជាអ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិ
ភាគតិចនៅ ស្រុក ទីរួមខេត្តងទីក្រុងចំនួន៩របស់ខេត្ត។ វគ្គបណ្តុះបណ្តាលនេះ បាន
ផ្តោតសំ ខាន់ លើខ្លឹមសារដូចជា លទ្ធផលអនុវត្តគោលនយោបាយជនជាតិលើទូ
ទាំងខេត្ត Tra Vinh នាពេលកន្លងទៅនិងកំណត់ទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ។
ហើយការបំប៉ន់ ចំណះ ដឹងអំពីគោលនយោបាយជនជាតិ សាសនារបស់បក្សនិងរដ្ឋ
នេះគឺសំដៅលើក កំពស់ មនសិការបទពិសោធន៍សម្រាប់អ្នកមានកិត្យនុភាពក្នុង
សហគន៍ជនជាតិភាគ តិច។ តាមនោះ ជនមានកិត្យនុភាពធ្វើការផ្សព្វផ្សាយទៅដល់
ជនរួមជាតិខ្មែរក្នុងតំបន់ ជួយឲ្យជនរួមជាតិយល់ច្បាស់នូវគោលនយោបាយច្បាប់
របស់បក្សនិងរដ្ឋ រួមចំណែក បង្កើនមហាសាមគ្គីជាតិ សាមគ្គីសាសនាព្រមទាំងប្រ
មូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ រក្សាសន្តិសុខនយោបាយនិង
សណ្តាប់ធ្នាប់សង្គម៕