ផ្សព្វផ្សាយចំណីអាហារវៀតណាមនៅជប៉ុន

(VOVWORLD) - ផ្សារណាត់លើកនេះមានការចូលរួមរបស់សហគ្រាសចំនួន២០ មកពីតំបន់នានាដែលមានឧត្តមភាពខាងនាំចេញកសិផល ជលផល ចំណី អាហារក្នុងទូទាំងប្រទេស។ ស្តង់ទំនិញវៀតណាមទាក់ទាញភ្ញៀវជាច្រើនមក ទស្សនា។
ផ្សព្វផ្សាយចំណីអាហារវៀតណាមនៅជប៉ុន - ảnh 1 ផ្លែឈើវៀតណាមត្រូវបានដាក់បង្ហាញនៅផ្សារណាត់ (រូបថត៖ VOV)


ការផ្សព្វផ្សាយពាណិជ្ជសញ្ញា “ចំណីអាហារវៀតណាម” ជាប្រធានបទនៃស្តង់ទំនិញចំណីអាហារវៀតណាម ដែលចូលរួមផ្សារណាត់អន្តរជាតិចំណីអាហារនិងភេសជ្ជៈ លើកទី៤៣ (Foodex ២០១៨) ដែលបានប្រារព្ធឡើងនាថ្ងៃទី៦ មិនា នៅខេត្ត Chiba ប្រទេសជប៉ុន។ ផ្សារណាត់លើកនេះមានការចូលរួមរបស់សហគ្រាសចំនួន២០មកពីតំបន់នានាដែលមានឧត្តមភាពខាងនាំចេញកសិផល ជលផល ចំណីអាហារក្នុងទូទាំងប្រទេស។ ស្តង់ទំនិញវៀតណាមទាក់ទាញភ្ញៀវជាច្រើនមកទស្សនា។

        Foodex ជាផ្សារណាត់អន្តរជាតិធំបំផុតនៅជប៉ុនក៏ដូចជានៅទ្វីបអាស៊ីក្នុងវិស័យចំណីអាហារនិងភេសជ្ជៈ។ ផ្សារណាត់ឆ្នាំនេះទាក់ទាញការចូលរួមរបស់សហគ្រាសជាង៣៣០០មកពីប្រទេសនិងតំបន់ដែនដីចំនួន៨០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ