ផ្សព្វផ្សាយចលនារៀនភាសាវៀតណាមនៅទូទាំងសាធារណរដ្ឋឆែក
(VOVWORLD) - មជ្ឈមណ្ឌលភាសាវៀតណាម Praha ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA បានរៀបចំថ្នាក់រៀនភាសា វៀតណាមដោយឥតគិតថ្លៃ សម្រាប់កុមារជនជាតិវៀតណាមជំនាន់ទី ២ និងទី ៣ នៅឆែក។
ប្អូនៗកំពុងរៀនសរសេរភាសាវៀតណាម |
នេះជាសកម្មភាពសហគមន៍មួយដែលមានអត្ថន័យជ្រាលជ្រៅ រួមចំណែកលើកទឹកចិត្តនិងផ្សព្វផ្សាយចលនានៃការរៀនភាសាវៀតណាមដើម្បីចូលរួមចំណែកអភិរក្សនិងអភិ វឌ្ឍន៍វប្បធម៌ប្រពៃណីរបស់ជាតិក៏ដូចជាជំរុញឱ្យមានសេចក្តីស្រឡាញ់កាន់ តែច្រើនចំ ពោះមាតុភូមិ របស់យុវជនជំនាន់ក្រោយនៅក្នុងសហគមន៍ជនវៀត ណាមក្រៅប្រទេសនិយាយរួមនិងនៅសាធារណរដ្ឋឆែកនិយាយដោយឡែក។
យោងតាមគណៈកម្មាធិការរៀបចំ សិស្សទាំងអស់ត្រូវបានបែងចែកជា ២ ថ្នាក់ រួមមានថ្នាក់ A1 សម្រាប់អ្នកទើបស្គាល់ភាសាវៀតណាមនិងថ្នាក់ A2 សម្រាប់អ្នកដែលអាចអាននិងសរសេររួចហើយ។ កម្មវិធីនេះធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យនិងបន្តរយៈពេលមួយឆ្នាំ ដោយគ្រូដែលមានបទពិសោធន៍នៅមជ្ឈមណ្ឌលភាសាវៀតណាម Praha បង្រៀនផងដែរ។ លោក Nguyen Duy Nhien ប្រធានសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែកបានសង្កត់ធ្ងន់ថា សមាគមតែងតែគាំទ្រចលនានៃការបង្រៀននិងរៀនភាសា វៀតណាម។ ការរៀបចំថ្នាក់រៀនភាសាវៀតណាមឥតគិតថ្លៃទាំងនេះគឺជាគំនិតផ្តួចផ្តើមរបស់សហគមន៍ត្រកូល Duong នៅសាធារណរដ្ឋឆែក ដោយមានបំណងជួយដល់កូន ចៅ ដែលកើតនិងធំដឹងក្តីនៅសាធារណរដ្ឋឆែកមិនត្រឹមតែអាចនិយាយភាសាប៉ុណ្ណោះទេ ថែមទាំងចេះសរសេរភាសាវៀតណាមយ៉ាងស្ទាត់ជំនាញទៀតផង ហើយយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ វប្បធម៌ជាតិក៏ដូចជាបង្កើនការតភ្ជាប់មនោសញ្ចេតនាជាមួយប្រភពដើមនិងស្រុកកំណើតនៃមាតុប្ រទេស៕