ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី

(VOVWORLD) - កាលពីថ្ងៃទី ១៤ ឧសភា នៅទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី) មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយស្ថានអគ្គស្ថាន កុងស៊ុលវៀតណាមប្រចាំរដ្ឋ New South Wales រៀបចំសិក្ខាសាលាផ្សព្វផ្សាយទេស ចរណ៍វៀតណាម - ទីក្រុងហូជីមិញ។

ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី - ảnh 1លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងមិត្តភក្តិអូស្ត្រាលីទស្សនាសិប្បករវៀតណាមស្មូនរូប to he នៅព្រឹត្តិការណ៍។ (ប្រភព៖ Viet Nga-VOV)
អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោក Phan Van Mai ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា ទីក្រុងហូជីមិញត្រូវបានគេស្គាល់ ថាជា “ទីក្រុងដែលមិនដែលដេក” ជាមួយនឹងសកម្មភាពសម្បូរបែបនិងទាក់ទាញជា ច្រើន ដូច្នេះបានក្លាយជា គោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស រួមទាំង ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលីផងដែរ។ យោងតាមតួរលេខស្ថិតិរបស់មន្ទីរទេស ចរណ៍ទីក្រុងហូជីមិញ ក្នុងចំណោមភ្ញៀវទេសចរបរទេសប្រមាណ ៥ លាននាក់ដែល ចូលមកទីក្រុងកាលពីឆ្នាំមុន មានភ្ញៀវប្រហែល ២៤ ម៉ឺន នាក់មកពីប្រទេសអូស្ត្រាលី។
ចំណែកយោងតាមលោកស្រី Karla Lampe នាយិកាប្រតិបត្តិនៃទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគរដ្ឋ New South Wales បានឱ្យដឹងថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជីនៃ គោលដៅទេសចរណ៍ពេញនិយមបំផុតរបស់ប្រជាពលរដ្ឋអូស្ត្រាលី។ បច្ចុប្បន្ន អូស្ត្រាលីកំពុងសម្របសម្រួលជាមួយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ដើម្បីចាត់វិធានការសំដៅបង្កើនចំនួនភ្ញៀវទេសចរដែលធ្វើដំណើររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ