ផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រតំបន់ដី Nam Bo វៀតណាម
|
តំបន់ដី Nam Bo វៀតណាម |
(VOV)_នាថ្ងៃទី២០ សីហា នៅទីក្រុង Can Tho បានប្រព្រឹត្តទៅជំនួបសន្ទនា
ដំណាងជាង២០០នាក់ ជាកម្មាភិបាលចូលនិវត្ត អ្នកមានកិត្យានុភាពក្នុងជនរួម
ជាតិជាជនជាតិភាគតិច អ្នកមុខអ្នការសាសនា កម្មាភិបាល មន្ត្រីរដ្ឋការ នៅទី
ក្រុង Can Tho ដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រតំបន់ដី Nam Bo -
វៀតណាម។ នៅទីនេះ លោក Le Van Tam អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិ
ការប្រជាជនទីក្រុង Can Tho បានអោយដឹងថា៖ ជំនួបនេះនឹងជួយអង្គសន្និសីទ
និងប្រជាជនយល់ដឹងបន្ថែមអំពីបណ្ដាបញ្ហាដែលទាក់ទិនដល់ប្រវត្តិសាស្ត្រ
តំបន់ដី Nam Bo - វៀតណាម។ តាមនោះ បង្ការនិងប្រឆាំងនឹងការបំប្លែង ប្រវត្តិ
សាស្ត្រ របស់បណ្ដាកម្លាំងអមិត្ត ដើម្បីញុះញុង់ បំបែកបំបាក់ផែនមហាសាមគ្គី
ជាតិ បង្កអស្ថិរភាពសង្គម សន្តិសុខជាតិ៕