ផ្សព្វផ្សាយផ្លែមៀន Hung Yen ជាមួយមិត្តភក្តិអន្តរជាតិ
(VOVWORLD) - គណៈប្រតិភូបានមកទស្សនា និងទទួលបទពិសោធន៍នៅចម្ការ មៀន នៅឃុំ Hong Nam ដែលមានពូជផ្លែមៀនថ្វាយស្តេចដំបូងគេ នៅខេត្ត Hung Yen ដោយមានដើមមៀនតាមស្តង់ដារ VietGap ជិត ១៥០ ហិកតា ប៉ាន់ស្មានផ្ដល់ផ្លែមៀន ស្រស់ជាង ២ ពាន់តោន។
គណៈប្រតិភូបានមកទស្សនានិងទទួលបទពិសោធន៍នៅចម្ការមៀននៅឃុំ Hong Nam។ (រូបថត៖ TTXVN) |
នាថ្ងៃទី ២២ សីហា ក្រុមការងារនៃក្រសួងការបរទេស និងគណៈប្រតិភូអន្តរជាតិ បានចុះទស្សនា ទទួលបទពិសោធន៍ ជួបប្រាស្រ័យទាក់ទងគ្នានៅទីក្រុង Hung Yen។ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះមានឯកអគ្គរដ្ឋទូតមកពីប្រទេសប៉ាឡេស្ទីន អ៊ុយរូហ្គាយ ឡាវ ឈីលី វេណេហ្ស៊ុយអេឡា អាហ្រ្វិកខាងត្បូង កម្ពុជា មីយ៉ាន់ម៉ា អ៊ីតាលី អាល់ហ្សេរី សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ម៉ិកស៊ិក កូឡុំប៊ី ទួរគី... និងតំណាងជិត ១០០ មកពីស្ថានទូត អង្គការអន្តរជាតិ និងសមាគមន៍ធុរកិច្ចនៃប្រទេសជាង ២០។ ថ្លែងមតិនៅទីនេះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដែលជួយទីក្រុងណែនាំ ផ្សព្វ ផ្សាយវប្បធម៌ ទេស ចរណ៍ មនុស្ស និងផលិតផលប្រចាំមូលដ្ឋានទៅកាន់មិត្តភក្តិអន្តរ ជាតិ។ ផលិតផលដែលបានណែនាំដល់មិត្តភក្តិអន្តរជាតិនាថ្ងៃនេះ មិនត្រឹមតែបាន កសាងពាណិជ្ជសញ្ញា និងអត្តសញ្ញាណរបស់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជា ទំនិញនាំចេញដ៏សំខាន់របស់ខេត្តទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិទៀតផង។
ក្នុងឱកាសនេះ គណៈប្រតិភូបានមកទស្សនា និងទទួលបទពិសោធន៍នៅចម្ការ មៀន នៅឃុំ Hong Nam ដែលមានពូជផ្លែមៀនថ្វាយស្តេចដំបូងគេ នៅខេត្ត Hung Yen ដោយមានដើមមៀនតាមស្តង់ដារ VietGap ជិត ១៥០ ហិកតា ប៉ាន់ស្មានផ្ដល់ផ្លែមៀន ស្រស់ជាង ២ ពាន់តោន។ ចម្ការមួយចំនួនត្រូវបានផ្តល់លេខកូដតំបន់សម្រាប់នាំចេញ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕