ផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅប្រទេសអាល្លឺម៉ង់

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២២ ខែមេសា នៅរដ្ឋធានី Berlin (ប្រទេសអាល្លឺម៉ង់) បានប្រារព្ធពិធីបុណ្យម្ហូបអាហារអន្តរជាតិ Delicanto ឆ្នាំ២០១៨ ។

 ផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅប្រទេសអាល្លឺម៉ង់ - ảnh 1  ផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅប្រទេសអាល្លឺម៉ង់

ក្នុងពិធីបុណ្យម្ហូបអាហារនេះមានស្តង់ទំនិញរបស់ស្ថានទូតនានាចំនួន ៣៥ ស្តង់ ដែលត្រូវបានដាក់តាំងបង្ហាញអំពីម្ហូបអាហារ និង វប្បធម៌នៃបណ្តាប្រទេសរៀងៗខ្លូន ។ ភ្ញៀវទាំងឡាយក៏បានទស្សនាការសម្តែងសិល្បៈពិសេសដោយពោរពេញ ទៅដោយ អត្តាសញ្ញាណវប្បធម៌នៃប្រទេសនានាដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ បានឧទ្ទេសនាមដល់មិត្តភ័ក្តអន្តរជាតិអំពី ម្ហូបអាហារប្រពៃណី រួមទាំង មានការសម្តែងសិល្បៈមួយចំនួនដោយ មានការចូលរួមរបស់កូនៗបុគ្គលិកដែលធ្វើការនៅស្ថានទូតវៀតណាមផងដែរ។

គួរបញ្ជាក់ថា មុខម្ហូបដែលបានឧទ្ទេសនាមនៅស្តង់ទំនិញរបស់វៀតណាម សុទ្ធសឹងតែ ត្រូវបានភ្ញៀវទស្សនាកោតសរសើរ និងវាយតំលៃខ្ពស់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ