ផ្សព្វផ្សាយយុទ្ធសាស្ត្រទីផ្សារទេសចរណ៍វៀតណាមដល់ឆ្នាំ២០៣០
(VOVWORLD) - យុទ្ធសាស្ត្រនេះមានគោលបំណងផ្សព្វផ្សាយនិងកំណត់ប្រទេសវៀតណាមជាគោលដៅទេសចរណ៍ទាក់ទាញនាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីក្រុងបុរាណហាណូយ (រូបថត៖ Minh Quyet/TTXVN) |
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទើបតែបានអនុម័តលើសេចក្តីសម្រេចផ្សព្វផ្សាយជាធរមាននូវយុទ្ធសាស្ត្រទីផ្សារទេសចរណ៍វៀតណាមដល់ឆ្នាំ ២០៣០។ យុទ្ធសាស្ត្រនេះមានគោលបំណងផ្សព្វផ្សាយនិងកំណត់ប្រទេសវៀតណាមជាគោលដៅទេសចរណ៍ទាក់ទាញនាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
តាមនោះ ទេសចរណ៍វៀតណាមនឹងអះអាងពីពាណិជ្ជសញ្ញាទេសចរណ៍វៀតណាមជាគោលដៅទាក់ទាញ មានគុណភាព និរន្តរភាព បំពេញតម្រូវការរបស់ភ្ញៀវដែលចំណាយខ្ពស់ និងស្នាក់នៅរយៈពេលយូរ។ ផ្នែកទេសចរណ៍ត្រូវមានគោលបំណងបង្កើនចំនួនអ្នកចូលមើលគេហទំព័រ ចំនួនសមាជិកដែលចូលរួមក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់អគ្គនាយកទេសចរណ៍ បង្កើនលទ្ធភាព និងអន្តរកម្មនៃសកម្មភាពទីផ្សារឌីជីថល។ យុទ្ធសាស្ត្រនេះក៏កំណត់នូវភារកិច្ច និងដំណោះស្រាយសំខាន់ៗ ជាពិសេសការច្នៃប្រឌិត និងធ្វើពិពិធកម្មទម្រង់នៃទីផ្សារទេសចរណ៍ និងការលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យា ឌីជីថល។
យុទ្ធសាស្ត្រនេះកំណត់គោលដៅទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ ១៨ លាននាក់នៅឆ្នាំ ២០២៥; បម្រើភ្ញៀវក្នុងស្រុកចំនួន ១៣០ លាននាក់ ដោយរក្សាបាននូវអត្រាកំណើននៃភ្ញៀវក្នុងស្រុកពី ៨-៩% ក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០៣០ ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៣៥លាននាក់ អត្រាកំណើនគឺពី ១៣ ទៅ ១៥% ក្នុងមួយឆ្នាំ; បម្រើភ្ញៀវទេសចរក្នុងស្រុកចំនួន ១៦០ លាននាក់ អត្រាកំណើននៃភ្ញៀវទេសចរក្នុងស្រុកគឺពី ៤-៥% ក្នុងមួយឆ្នាំ៕