ផ្សព្វផ្សាយរូបភាពវៀតណាមនៅអ៊ីតាលី
(VOVWORLD) -អាជ្ញាធរទីក្រុង Palermo នៅតំបន់ស្វយ័ត Sicily (ប្រទេសអ៊ីតាលី) ត្រៀមខ្លូន សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីដើម្បីរៀបចំព្រឹត្តិការណ៍ទិវាផ្សព្វផ្សាយអំពីទឹកដីនិងមនុស្សវៀតណាមនាពេលឆាប់ៗនេះ។
ផ្សព្វផ្សាយរូបភាពវៀតណាមនៅអ៊ីតាលី |
នេះគឺជាលទ្ធផលនៃជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chi Thien និងអភិបាលទីក្រុង Palermo លោក Leoluca Orlando នាថ្ងៃទី ៥ ខែឧសភា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ព្រឹត្តិការណ៍នេះមិនត្រឹមតែរៀបចំការជួបប្រាស្រ័យទាក់ទង ការសំដែងវប្បធម៌ សិល្បៈប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមរបស់សហគ្រាសនានាដែលមកពី វៀតណាម និង ទីក្រុង Palermo និយាយដោយឡែក និង តំបន់ស្វយ័ត Sicily និយាយរួមផងដែរ។ រីឯខ្លួនវិញ លោក Cao Chinh Thien បានអះអាងថា ក្នុងនិន្នាការនៃទំនាក់ទំនងសហប្រតិបត្តិការការមិត្តភាពកំពុងរីកចម្រើនយ៉ាងល្អប្រសើរ នោះការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជា វប្បធម៌ និងអប់រំ នឹងរួមចំណែកក្នុងការធ្វើ ឲ្យជាក់ស្តែងនូវទំនាក់ទំនងនយោបាយផងដែរ៕