ផ្សព្វផ្សាយអាវផាយ វប្បធ៌ម និងម្ហូបវៀតណាម នៅព្រឹត្តិការណ៍ម៉ូដសម្លៀកបំពាក់ ទីក្រុងឡុងដ៍

(VOVWORLD) - House of iKons Fashion Week ២០២៣ មានការចូលរួមពីតារាបង្ហាញម៉ូដអន្តរជាតិចំនួន ៥០០ នាក់ និងអ្នករចនាម៉ូដចំនួន ២៨ នាក់ មកពីវៀតណាម សហរដ្ឋអាមេរិក អ៊ីតាលី ហ្វាំងឡង់ ចក្រភពអង់គ្លេស ថៃ និងហ្វីលីពីន...។

ផ្សព្វផ្សាយអាវផាយ វប្បធ៌ម និងម្ហូបវៀតណាម នៅព្រឹត្តិការណ៍ម៉ូដសម្លៀកបំពាក់ ទីក្រុងឡុងដ៍ - ảnh 1ការសម្តែងម៉ូដបានរួមចំណែកណែនាំអាវផាយរបស់វៀតណាមទៅកាន់សាធារណជនអង់គ្លេស (រូបថត៖ Hai Van)

ម៉ូដអាវផាយ (Ao dai) វៀតណាមម៉ាក Love Collection ចំនួន ៥០ឈុត សម្រាប់មនុស្សពេញវ័យ និងកុមារ ត្រូវបានសម្តែងបើកកម្មវិធី House of iKons Fashion Week ឆ្នាំ ២០២៣ នៅទីក្រុងឡុងដ៍ នាថ្ងៃទី ១៨ ខែកុម្ភៈ ដោយទាក់ទាញចំណាប់អារម្មណ៍របស់អ្នករចនាម៉ូដនិងទស្សនាវដ្តីម៉ូដនៅអង់គ្លេស។ House of iKons Fashion Week ២០២៣ មានការចូលរួមពីតារាបង្ហាញម៉ូដអន្តរជាតិចំនួន ៥០០ នាក់ និងអ្នករចនាម៉ូដចំនួន ២៨ នាក់ មកពីវៀតណាម សហរដ្ឋអាមេរិក អ៊ីតាលី ហ្វាំងឡង់ ចក្រភពអង់គ្លេស ថៃ និងហ្វីលីពីន...។

នៅឯ House of iKons Fashion Week ២០២៣, Love Collection បង្ហាញសូត្រ La Khe ដែលជាផលិតផលត្បាញដោយដៃគុណភាពខ្ពស់របស់សិប្បករវៀតណាម។ Love Collection ក៏បង្ហាញផលិត និងដូនស្លឹក ដែលគូរដោយដៃដោយសិប្បករទីក្រុង Hue; កាហ្វេ Zili ផលិតផលប្រចាំតំបន់ខ្ពង់រាប Di Linh, Lam Dong និងនំប៉័ងវៀតណាម… ដើម្បីផ្សព្វផ្សាយវប្បធម៌ និងម្ហូបអាហារវៀតណាមដល់មិត្តភក្តិអង់គ្លេស និងអន្តរជាតិ។ ឈុតសម្លៀកបំពាក់អាវផាយរបស់អ្នករចនាម៉ូដកុមារអាយុ ១៣ ឆ្នាំ Anna Hoang បានបន្សល់ទុកការចាប់អារម្មណ៍ជាមួយនឹងក្បូរក្បាច់មានលក្ខណៈនិមិត្តរូប របស់ប្រទេសទាំងពីរដូចជា ផ្កាឈូក ផ្កាកុលាប Tudor រមណីដ្ឋានដូចជា៖ ហាណូយ, Hoi An,  Hue, ទីក្រុងឡុងដ៍ ស្ពាន Tower Bridge នាឡិកា Big Ben៕

ប្រតិកម្មទៅវិញ

ផ្សេងៗ