ផ្សព្វផ្សាយឲ្យប្រជាជនទាំងមូល ចូលរួមយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានបើកសន្និសីទបូកសរុបការងាររបស់រណសិរ្សរយៈពេល ៦ ខែកន្លងមក។
ផ្សព្វផ្សាយឲ្យប្រជាជនទាំងមូល ចូលរួមយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម - ảnh 1 គណៈអធិបតីដែលដឹកនាំសន្និសីទ

នាព្រឹកថ្ងៃទី ៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានបើកសន្និសីទបូកសរុបការងារ របស់រណសិរ្សរយៈពេល ៦ ខែកន្លងមក និងពិភាក្សាលើប្រធានបទ៖ “រណសិរ្សមាតុភូមិវៀតណាម ផ្សព្វផ្សាយឲ្យប្រជាជនទាំងមូលចូលរួមយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃប្រទេសជាតិ”។

អញ្ជើញថ្លែងមតិនៅសន្និសីទ ប្រ ធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអះអាងថា ការងារផ្សព្វផ្សាយ ទទួលយក និងការបែងចែកប្រភពធនធាន សម្រាប់ជួយឧបត្ថម្ភដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ត្រូវបានអនុវត្តយ៉ាងតឹងរឹង ព្រមៗគ្នា ចាប់ពីមជ្ឈឹមទៅដល់មូលដ្ឋាន។ លោក Tran Thanh Man បានស្នើថា នាពេលខាងមុខ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់គួរជំនះរាល់ការលំបាកនិងអនុវត្តការងារដែលបានដាក់ចេញប្រកប ដោយប្រសិទ្ធភាព។

“រណសិរ្សមាតុភូមិវៀតណាមធ្វើចលនាប្រជាជនទាំងមូលឲ្យចូលរួមយ៉ាងសកម្មក្នុងការជំនះលើផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ដើម្បីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ ត្រូវលើកកម្ពស់កម្លាំងសាមគ្គីជនជាតិទាំងមូលក្នុងចលនាប្រជាជនវៀតណាមឱ្យផ្តល់អាទិភាពប្រើប្រាស់ទំនិញ វៀតណាម និងស្ដារសេដ្ឋកិច្ចឡើងវិញ។ ជាពិសេស បន្តបំផុសចលនាប្រជាជនសន្សំប្រាក់ ដើម្បីសន្សំប្រភពធនធានសម្រាប់កសាងប្រទេសជាតិក្នុងស្ថានភាពលំបាកដូចបច្ចុប្បន្ន”។ នេះបើយោងតាមប្រសាស ន៍របស់លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ