ផ្សាភ្ជាប់ខ្លឹមសារនៃព័ត៌មានកិច្ចការបរទេសជាមួយនឹងសកម្មភាពផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ

(VOVWORLD) - នាថ្ងៃទី ២៤ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទទូទាំងប្រទេស ដើម្បីបូកសរុបការងារព័ត៌មានកិច្ចការបរទេស; ការផ្សព្វផ្សាយអំពីកោះ សមុទ្រ; ការកំណត់ព្រំដែន ការគ្រប់គ្រងព្រំដែនឆ្នាំ ២០១៩ និងដាក់ចេញទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០២០។ 
ផ្សាភ្ជាប់ខ្លឹមសារនៃព័ត៌មានកិច្ចការបរទេសជាមួយនឹងសកម្មភាពផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ - ảnh 1 ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក  Vo Van Thuong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំការងារព័ត៌មានកិច្ចការបរទេស លោក  Vo Van Thuong បានសង្កត់ធ្ងន់ថា  ឆ្នាំ ២០២០ ការងារព័ត៌មានការបរទេស ការផ្សព្វផ្សាយអំពីកោះ សមុទ្រ ការបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនគោក គួរតែបន្តចូលរួមចំណែកដើម្បីធានាបាននូវគោលដៅសំខាន់ពីរ គឺដោះស្រាយការការពាររឹងមាំអធិបតេយ្យភាព ឯកភាពនិងបូរណភាពទឹកដីរបស់មាតុភូមិនិងរក្សាបរិយាកាសសន្តិភាពនិងស្ថេរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោក Vo Van Thuong អញ្ជើញមានប្រសាសន៍ថា៖ “បន្តបង្កើនការតភ្ជាប់ទំនាក់ទំនងរវាងកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋនិងទំនាក់ទំនងកិច្ចការប្រជា ជនរវាងព័ត៌មានកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសដោយភ្ជាប់យ៉ាងសកម្មនូវខ្លឹម សារនៃព័ត៌មានកិច្ចការបរទេស កោះព្រំដែននិង សកម្មភាពផ្សព្វផ្សាយ ក្នុងឱកាសប្រព្រឹត្តទៅនូវព្រឹត្តិការណ៍សំខាន់ៗ ដើម្បីទទួលបានការគាំទ្រច្រើនបំផុតពីសហគមន៍ វៀតណាមនៅបរទេស របស់ប្រជាជនពិភពលោកនិងមិត្តភក្តិអន្តរជាតិ ដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពកិច្ចការកសាងនិងការពារប្រទេស ជាពិសេស លើកស្ទួយឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”។

នៅក្នុងសន្និសីទ សមូហភាពចំនួន ២៧ ក្នុងនោះមានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាមនិងបុគ្គលចំនួន ១១ នាក់ ត្រូវបានផ្តល់កិត្តិ យសទទួលបានប័ណ្ណសរសើរពីគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ចំពោះសមិទ្ធិ ផលលេចធ្លោក្នុងការងារព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយអំពីកោះ សមុទ្រ ការបោះបង្គោលព្រំដែននិងការគ្រប់គ្រងព្រំដែនគោកនៅឆ្នាំ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ