ផ្សាភ្ជាប់ពាណិជ្ជករជាអាណិកជន ជំរុញពាណិជ្ជកម្មនិងវិនិយោគលើវិស័យកសិកម្ម

(VOVWORLD) - នាថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយគណៈកម្មាធិ ការជាតិទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេស រៀបចំវេទិកាតភ្ជាប់ពាណិជ្ជករជាអាណិកជន ជំរុញពាណិជ្ជកម្មនិងវិនិយោគលើវិស័យកសិកម្ម។

ផ្សាភ្ជាប់ពាណិជ្ជករជាអាណិកជន ជំរុញពាណិជ្ជកម្មនិងវិនិយោគលើវិស័យកសិកម្ម - ảnh 1វេទិកានេះធ្វើឡើងដោយផ្ទាល់នៅទីក្រុងហាណូយ និងតាមប្រព័ន្ធអ៊ីនធឺណែត (ប្រភព៖ គណៈរៀបចំ)

ថ្វីបើរងឥទ្ធិពលយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លង មកនេះ វិស័យកសិកម្មនៅតែបង្កើតកំណត់ត្រានាំចេញថ្មី ជាមួយនឹងចំណូលនៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឈានដល់ ៤៨,៦ ពាន់លានដុល្លារ។ ជោគជ័យទាំងនោះមានការរួមចំណែកយ៉ាងសំខាន់ពីជនជាតិវៀតណាមនៅឯបរទេស ជុំវិញពិភពលោក។ វេទិកានេះបានឧទ្ទេសនាមដល់អាណិកជនវៀតណាមនៅឯបរទេសអំពីទិសដៅអាទិភាពដើម្បីទាក់ទាញការវិនិយោគនិងកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសក្តានុពលនៃផលិតផល OCOP ផងដែរ។ វេទិកានេះក៏រួមចំណែកដល់ការបង្កើតបណ្តាញតភ្ជាប់ជាមួយអាណិក ជនវៀតណាមនៅឯបរទេសក្នុងការប្រើប្រាស់និងវិនិយោគលើបណ្តាផលិតផលកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ