ផ្សាយសម្លេងជាប្រភេទផ្សព្វផ្សាយព័ត៌មានសម្បូរបែប
|
ទិដ្ឋភាពនៃពិធី |
(VOVworld)- ផ្សាយសម្លេងជាប្រភេទផ្សព្វផ្សាយព័ត៌មានសម្បូរបែប។ ប្រការនេះ
ត្រូវបានអគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen The Ky អះអាង
នៅក្នុង ពិធីរំលឹកទិវាផ្សាយសម្លេងពិភពលោក ២០១៧ (World Radio Day)ដែល
ប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៣កុម្ភៈនៅរដ្ឋធានីហាណូយ។ អញ្ជើញថ្លែងមតិក្នុង
ពិធី លោក Nguyen The Ky បានឲ្យដឹងថា ប្រធានបទនៃទិវាផ្សាយសម្លេងពិភព
លោក២០១៧ នេះ គឺ “វិទ្យុផ្សាយសម្លេងគឺជាសម្លេងរបស់អស់លោកអ្នក”។យោង
តាមប្រធានបទនេះគឺមិត្តអ្នកស្តាប់ជាកត្តាសំខាន់ ជាកម្លាំងពលំស្នូលរួមចំណែក
សកម្មសម្រាប់យុទ្ធ សាស្ត្រនិងគោលនយោបាយរបស់វិទ្យុផ្សាយសម្លេងនានា។
អគ្គនាយក VOV លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
“ជាវិទ្យុផ្សាយសម្លេងជាតិ VOV ជានិច្ចកាលជាអង្គភាពជួរមុខក្នុងការផ្លាស់ប្តូរ
ថ្មី និងធ្វើទំនើបភាវូបនីយកម្មនូវមធ្យោបាយផ្សព្វផ្សាយ សំដៅឆ្លើយតបទៅនឹងតម្រូវ
ការរបស់មហាជនសម័យទំនើប។ កាណាលផ្សាយសម្លេងទាំងអស់របស់ VOV តែង
តែផ្តោតការយកចិត្តទុកដាក់ក្នុងការកសាងកម្មវិធីមានខ្លឹមសារសម្បូរបែប សំដៅទាក់
ទាញការផ្ទៀងស្តាប់និងទស្សនារបស់មហាជន។ ប្រការនេះបានរួមចំណែកសំខាន់
ក្នុងការលើកកំពស់គុណភាពផ្សាយសម្លេងនិងធ្វើជាមូលដ្ឋានសម្រាប់វិស័យផ្សាយ
សម្លេងក្លាយទៅជាមិត្តរួមដំណើរដ៏ស្មោះត្រង់របស់មហាជននៅគ្រប់កាលៈទេសៈ”។
នៅក្នុងពិធីនេះក៏បានប្រព្រឹត្តទៅកិច្ចប្រជុំមានប្រធានបទចំនួនពីរដោយមានការ
ចូលរួមរបស់វាគ្មិនជាន់ខ្ពស់ គ្រូបង្រៀន អ្នកកាសែត អ្នកយកព័ត៌មានជាតិនិងអន្តរ
ជាតិច្រើនកុះករ។ ថ្លែងមតិនៅទីនេះ តំណាងស្តីទីនៃការិយាល័យ UNESCO ប្រចាំ
ទីក្រុងហាណូយ លោកស្រី Susan Vize បានចាត់ទុកថា៖
“ផ្សាយសម្លេងនៅតែជាមធ្យោបាយផ្សព្វផ្សាយមានប្រសិទ្ធភាពបំផុត។ មាន
វិទ្យុមួយនៅក្បែរខ្លួនមានន័យថាយើងមិនឯកោទេ យើងនៅមានមិត្តម្នាក់ក្នុងវិទ្យុនោះ
។ ខ្ញុំវាយតម្លៃខ្ពស់គោលគំនិតរបស់ VOV ដែលរៀបចំឡើងពិធីនេះហើយសង្ឃឹមថា
ការខិតខំខ្ជាប់ខ្ជួននេះនឹងជួយបង្កើនការចូលរួមរបស់មិត្តអ្នកស្តាប់ មានលក្ខណៈ
ពហុបែបក្នុងការផ្សាយសម្លេង “។
ទិវាផ្សាយសម្លេងពិភពលោក ថ្ងៃទី១៣កុម្ភៈ ជាទិវាចាប់បដិសន្ធិរបស់វិទ្យុ
សម្លេងចំណុះអង្គការសហប្រជាជាតិនាឆ្នាំ១៩៤៦។ ហើយថ្ងៃទី១៣កុម្ភៈត្រូវបាន
អង្គការសហប្រជាជាតិជ្រើសរើសដើម្បីរំលឹកទិវាផ្សាយសម្លេងពិភពលោកព្រមទាំង
លើកកំពស់តួនាទីរបស់វិទ្យុផ្សាយសម្លេងក្នុងជីវភាពទំនើបបច្ចុប្បន្ន៕