ផ្សារណាត់ត្រីត្រា៖តភ្ជាប់ដើម្បីបើកទូលាយទីផ្សារអន្តរជាតិ

(VOVWORLD) -ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨តុលា នៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅផ្សារណាត់ ត្រីត្រានិងផលិតផលជលផលវៀតណាម នៅមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្មវៀតណាម(រដ្ឋធានីហាណូយ)។ ផ្សារណាត់លើកនេះប្រមូលផ្តុំស្តង់ទំនិញជំនួន៧៦ ម
ផ្សារណាត់ត្រីត្រា៖តភ្ជាប់ដើម្បីបើកទូលាយទីផ្សារអន្តរជាតិ - ảnh 1ផ្សារណាត់ត្រីត្រា៖តភ្ជាប់ដើម្បីបើកទូលាយទីផ្សារអន្តរជាតិ 

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨តុលា នៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅផ្សារណាត់ ត្រីត្រានិងផលិតផលជលផលវៀតណាម នៅមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្មវៀតណាម(រដ្ឋធានីហាណូយ)។ ផ្សារណាត់លើកនេះប្រមូលផ្តុំស្តង់ទំនិញជំនួន៧៦ មកពីសហគ្រាសចំនួន៤០។ នេះជាឱកាសមួយដើម្បីសហគ្រាសតភ្ជាប់ជាមួយគ្នា ពង្រីកទីផ្សារនៅក្នុងតំបន់និងអន្តរជាតិ។ លោក Tran Dinh Luan អគ្គនាយករង អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអោយដឹងថា៖

          “ ដំណើរការផលិតកម្មត្រីត្រានាបច្ចុប្បន្ន គឺអាចបំពេញបទដ្ឋានអន្តរជាតិនានា។ ត្រីត្រាវៀតណាម  នា បច្ចុប្បន្នបានមានវត្តមាននៅលើទីផ្សារក្នុងតំបន់និងអន្តរជាតិចំនួន១៤០។ ដើម្បីតភ្ជាប់រវាងតម្រូវការ និងការបើកទូលាយទីផ្សារ គណៈចាត់តាំងក៏បានអញ្ជើញទីប្រឹក្សានៃបណ្ដាប្រទេសដែលមានទីផ្សារធំៗដើម្បីតភ្ជាប់អង្គភាពអាជីវកម្ម និងបើកទូលាយទីផ្សារនាំចេញដែរ។”

          ក្នុងរយៈពេលផ្សារណាត់ប្រព្រឹត្តទៅ នៅមានសិក្ខាសាលាជំនាញចំនួន២ ស្ដីអំពី៖ការអភិវឌ្ឍន៍សង្វាក់តំលៃផលិតកម្មត្រីត្រាប្រកបដោយនិរន្តរភាព និង”ការអភិវឌ្ឍន៍ទីផ្សារប្រើប្រាស់ជលផលក្នុងស្រុក៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ