ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម ២០១៣

(VOVworld) – សំដៅជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិវាលទំនាបទន្លេ Hong-Hai Phong
ឆ្នាំ ២០១៣ អគ្គនាយកដ្ឋានទេសចរណ៍-ក្រសួងវប្បធម៌កីឡានិងទេសចរណ៍គួបផ្សំ
ជាមួយគណៈកម្មាធិាការប្រជាជនទីក្រុងហាណូយបានរៀបចំផ្សារណាត់ទេសចរណ៍
អន្តរជាតិវៀតណាម ២០១៣ នាថ្ងៃទី ១៨ មេសា។

ដោយប្រធានបទ “រកឃើញវាលទំនាបទន្លេ Hong -​ ប្រភពដើមវប្បធម៌វៀត” ផ្សារណាត់
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ទី ២៤ មេសា នៅទីក្រុងហាណូយដោយមានការចូលរួម
របស់ស្តង់ទំនិញចំនួន ៤ រយ ស្តង់ ក្នុងនោះមានស្តង់ទំនិញ អន្តរជាតិចំនួន ១៥០ ស្តង់។ គោលដៅនៃផ្សារណាត់នេះគឺសំដៅអភិវឌ្ឍន៍ ប្រភេទទេសចរណ៍ចំនួន ៣ គឺ ទេសចរណ៍
ក្នុងប្រទេសទេសចរណ៍ outbound (ប្រជាជនក្នុងប្រទេសទៅទេសចរណ៍នៅឯបរទេស) និងទសេចរណ៍ inbound (ភ្ញៀវទេសចរណ៍អន្តជាតិមកទស្សនានៅវៀតណាម)។ ក្រៅពី
នោះ អង្គការភាព អាជីវកម្មរបស់ប្រទេសចំនួន ១៨ ដូចជា ថៃ កម្ពុជា ម៉ាឡេស៊ី អាល្លឺម៉ង់
បារាំង អាមេរិក ជប៉ុន កូរ៉េខាងត្បូង ។ល។ ក៏បានចូលរួមព្រឹត្តិការនេះដែរ។ អគ្គនាយក ក្រុមហ៊ុនទេសចរណ៍ Arirang (កូរ៉េខាងត្បូង) លោក Charles Chou បានឲ្យដឹងថា៖

“យើងចូលរួមផ្សារណាត់នេះដើម្បីផ្សព្វផ្សាយទីកន្លែងទេសចរណ៍របស់កូរ៉េខាងត្បូង។ ខ្ញុំបានចូលរួមផ្សារណាត់ជាច្រើន ប៉ុន្តែ ខ្ញុំឃើញថា៖ ទីក្រុងហាណូយគឺជា ទីផ្សារស្នូល។ ខ្ញុំចាប់អារម្មណ៍ណាស់ពេលឃើញថា៖ បណ្ដាក្រុមហ៊ុនទេសចរណ៍​បរទេស ដូចជា ថៃ
បារាំង ជប៉ុន ។ល។ ក៏បានចូលរួមផ្សារណាត់នេះ។ ប្រការនេះ នឹងនាំមកផលប្រយោធន៍
សំរាប់ផ្នែកទេសចរណ៍វៀតណាម។”

ជាពិសេស ផ្សារណាត់ទេសចរណ៍អន្តរជាតិឆ្នាំ ២០១៣ មានចរិតលក្ខណៈ ពាណិជ្ជកម្ម។ អគ្គនាកយកក្រុមហ៊ុនភាគហ៊ុនផ្សព្វផ្សាយទេសចរណ៍វៀត លោក Tran Van Long បានឲ្យ
ដឹងថា៖

“ផលិតផលទេសចរណ៍របស់ក្រុមហ៊ុនលើកនេះគឺបណ្ដាទួរទេសចរណ៍ទៅអឺរ៉ុប រុស្ស៊ី
អាស៊ីអាគ្នាយ៍ ។ល។ រីឯ ទួរទេសចរណ៍ក្នុងប្រទេសមានទួរធ្វើដំណើរ ទេសចរណ៍នៅ
សមុទ្រ ដូចជា កោះ Phu Quoc កោះ Con Dao ជាដើម។ យើង អនុវត្តកម្មវិធីបញ្ចុះតំលៃ
៥០% ចំពោះទួរនិមួយៗ៕”

ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម ២០១៣  - ảnh 1
ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម ២០១៣ (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ