ផ្សារណាត់ពាណិជ្ចកម្មអន្តរជាតិវៀតណាម-ចិនបានប្រារព្ធឡើងនៅខេត្តឡាវកាយ
|
ផ្សារណាត់ពាណិជ្ចកម្មអន្តរជាតិវៀតណាម-ចិនឆ្នាំ២០១៣មានស្តង់ទំនិញចំនួន
ជាង៧០០ស្តង់ ជាមួយបណ្ដាប្រភេទទំនិញដ៏សម្បូរបែប (រូបថត៖ nhandan.com.vn) |
(VOVworld)-ផ្សារណាត់ពាណិជ្ចកម្មអន្តរជាតិវៀតណាម-ចិននៅឡាវកាយជាផ្សារ
ណាត់ ជាប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងសំដៅជំរុញកិច្ចសហប្រតិបតិ្តការ ការ
អភិវឌ្ឍន៍សេដ្ឋកិច្ចរវាងខេត្តឡាវកាយនិងបណ្ដាខេត្ត ក្រុងរបស់វៀតណាមជាមួយ
ខេត្ត Yunnan (ចិន)។ថ្លែងមតិនៅពិធីបើកផ្សារណាត់នាយប់ថ្ងៃទី១៣ វិច្ឆិកានេះ លោក
Nguyen Thanh Duong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡាវកាយ បានឧ្យដឹង
ថា៖ ផ្សារណាត់ឆ្នាំនេះមានស្តង់ទំនិញចំនួនជាង៧០០ស្តង់ ក្នុងនោះមានស្តង់ចំនួន
៥០០របស់វៀតណាម និងស្តង់ចំនួន២០០របស់បណ្ដាអង្គភាពអាជីវកម្ម ដែលមក
ពីខេត្ត Yunnan Nanning និងទីក្រុងShenzhen របស់ចិន។មុខទំនិញជាច្រើនត្រូវបាននាំ
យកមកផ្សារណាត់លើកនេះដូចជា កសិផល រុក្ខាផល មច្ឆាជលផលរបស់បណ្ដា
ដំបន់នៃវៀតណាម និងម៉ាស៊ីន សម្ភារៈអេឡិចត្រូនិកទំនិញសិប្បកម្មវិចិត្រសិល្បៈ
របស់បណ្ដាអង្គភាពអាជីវកម្មចិនទៀតផង។
មុននោះ នារសៀលថ្ងៃទី១៣ វិច្ឆិកា ថា្នក់ដឹកនាំរបស់ខេត្តឡាវកាយនិង Yunnan
បានពិភាគ្សាអំពីកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនដូចជា ពាណិជ្ជក្មនិងវិនិ
យោគ គមនាគមន៍ដឹកជញ្ជូន សហប្រតិបតិ្តការកសាងដំបន់សេដ្ឋកិច្ចព្រំដែន៕