ផ្សារណាត់ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិវៀតណាម-ចិននឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ ២០១៧

(VOVWORLD) -នាថ្ងៃទី ១៧ តុលា នៅទីក្រុង Ha Long ភាគខាងជើងវៀតណាម គណៈកម្មាធិការប្រជាជនទីក្រុង Mong Cai ខេត្ត Quang Ninh(វៀតណាម) និងរដ្ឋអំណាចប្រជាជនទីក្រុង Dongxing  Guangxi (ចិន) បានរៀបចំសន្និសីទផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សារណាត់ពាណិជ្ជកម្ម ទេសចរណ៍អន្តរជាតិវៀតណាម-ចិន (Mong Cai - Dongxing) ឆ្នាំ ២០១៧ ដោយប្រធានបទ “រួមគ្នាសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ធ្នូនៅទីក្រុង Mong Cai ខេត្ត Quang Ninh។
ផ្សារណាត់ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិវៀតណាម-ចិននឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ ២០១៧ - ảnh 1ផ្សារណាត់ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិវៀតណាម-ចិន
នឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ ២០១៧ 

នាថ្ងៃទី ១៧ តុលា នៅទីក្រុង Ha Long ភាគខាងជើងវៀតណាម គណៈកម្មាធិការប្រជាជនទីក្រុង Mong Cai ខេត្ត Quang Ninh(វៀតណាម) និងរដ្ឋអំណាចប្រជាជនទីក្រុង Dongxing  Guangxi (ចិន) បានរៀបចំសន្និសីទផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សារណាត់ពាណិជ្ជកម្ម ទេសចរណ៍អន្តរជាតិវៀតណាម-ចិន (Mong Cai - Dongxing) ឆ្នាំ ២០១៧ ដោយប្រធានបទ “រួមគ្នាសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ធ្នូនៅទីក្រុង Mong Cai ខេត្ត Quang Ninh។ នេះគឺជាលើកទី១២ ហើយ ដែលផ្សារណាត់នេះបានរៀបចំប្ដូរវេនរវាងខេត្តទាំងពីរ Quang Ninh (វៀតណាម) Guangxi (ចិន)។

ផ្សារណាត់ឆ្នាំនេះមានទ្រង់ទ្រាយស្តង់ទំនិញជាង ៤០០ ក្នុងនោះមានស្តង់ទំនិញរបស់អង្គការ សហគ្រាសវៀតណាមប្រមាណ ៣០០ និងមានស្តង់ទំនិញរបស់អង្គការ សហគ្រាសចិនប្រមាណ ១០០។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Tien Dung អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Mong Cai បានឱ្យដឹងថា៖

“កម្មវិធីផ្សារណាត់ឆ្នាំនេះ បានរៀបចំឡើងតាមទិសផ្លាស់ប្ដូរថ្មីប្រកបដោយភាពជាក់ស្ដែង។ ជាពិសេសមានសិក្ខាសាលាដោយប្រធានបទ “បើកទូលាយវិថីផ្លែឈើតាមច្រកទ្វារព្រំដែន Mong Cai (Quang Ninh) និង Dongxing(ចិន”) ដែលបានតភ្ជាប់ បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការជាមួយសហគ្រាសផលិតកម្ម និងធ្វើអាជីវកម្មផ្លែឈើ កសិផលរបស់វៀតណាម និងចិន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ