ផ្សារណាត់ពាណិជ្ជកម្មនិងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍បើកជាផ្លូវការ
|
ផ្សារណាត់ពាណិជ្ជកម្មនិងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍បើកជាផ្លូវការ (Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ៨ ធ្នូ នៅខេត្ត Champasac ភាគខាងត្បូងឡាវ ផ្សារ
ណាត់ពាណិជ្ជកម្មនិងទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា-ឡាវ-
វៀត ណាម (CLV) បានបើកជាផ្លូវការ។ នេះគឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌ
សន្និសីទគណៈកម្មាធិការសម្រុះសម្រួលរួមលើកទី ១០ តំបន់ត្រីកោណអភិវឌ្ឍន៍
CLV ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ទី ១០ ធ្នូ ឆ្នាំ ២០១៥។ ផ្សារណាត់មាន
ការចូលរួមរបស់ក្រុមហ៊ុនមកពីឡាវកម្ពុជានិងវៀតណាមជាច្រើនដោយមាន
ស្តង់ទំនិញចំនួន ៣០០ តាំងបង្ហាញទំនិញប្រើប្រាស់និងទំនិញវិចិត្តសិល្បៈដ៏
សម្បូរ បែប។ ក្រៅពីនោះមានស្តង់ទំនិញឧទ្ទេសនាមនិងផ្សព្វផ្សាយព័ត៌មាន
ស្តីពីសក្តានុភាពទេសចរណ៍របស់ប្រទេសទាំងបីជាពិសេសក្នុងតំបន់ត្រីកោណ
អភិវឌ្ឍន៍ CLV។ បណ្ដាក្រុមហ៊ុនមកពីខេត្ត Kon Tum ខេត្ត Dak Lak និងខេត្ត
Dak Nong ភាគកណ្ដាលវៀតណាម បានចូលរួមផ្សារណាត់លើកនេះ ដោយ
យក ទាំងទំនិញសំខាន់ៗរបស់តំបន់គឺ ៖ កាហ្វេ ស្វ័យច័ន្ទី ម្រេច ជាដើម៕