ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០១៥បានបើក

ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០១៥បានបើក - ảnh 1
ផ្សារណាត់ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០១៥បានបើក (VOV)


        Vovworld-នារសៀលថ្ងៃទី២កក្កដាក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម
​បាន​សហការ​​ជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្មឡាវរៀបចំផ្សារណាត់
​ពាណិជ្ជកម្ម​វៀតណាម-ឡាវឆ្នាំ២០១៥នៅរដ្ឋធានីវៀងច័ន្ទសំដៅ​ផ្សព្វផ្សាយ
​ពាណិជ្ជសញ្ញាជំរុញការនាំចេញនិងបើកទូលាយបណ្ដាញ់ចំណាយទំនិញរបស់​
វៀតណាមចូលមកទីផ្សារឡាវនិងដំបន់ភាគឦសាន្តថៃ។ ផ្សារណាត់បានប្រព្រឹត្ត​
ទៅចាប់ពីថ្ងៃទី២ដល់ទី៦កក្កដាដែលទាក់ទាញការចូលរួមរបស់អង្គភាពអាជីវកម្ម
វៀតណាមនិងឡាវប្រមាណ២០០អង្គភាពដោយមានស្តង់ទំនិញជាង៣០០។

        ថ្លែងមតិនៅពិថីបើកនេះ​អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម
​លោក Nguyen Cam Tu បានឲ្យដឹងថា ផ្សារណាត់នឹងក្លាយទៅជាស្ពានតភ្ជាប់​សំរាប់
អង្គការពាណិជ្ជកម្មអ្នកផលិតវិនិយោគិនវៀតណាមនិងឡាវជួបប្រាស្រ័យផ្លាស់ប្តូរ
បទពិសោធន៍ផ្ទេរប្រគល់បច្ចេកវិទ្យាវិនិយោគសាជីវកម្ម។

“ផ្សារណាត់ឆ្នាំនេះត្រូវបានរៀបចំដោយមានគោលដៅបង្កលក្ខណៈសំរាប់
ស្ថាប័នគ្រប់គ្រងនៃប្រទេសទាំងពីរជួបប្រាស្រ័យផ្លាស់ប្តូរយល់អំពីការជំពាក់ជំពិន
របស់អង្គភាពអាជីវកម្មក្នុងដំណើរការអនុវត្តពាណិជ្ជកម្ម។ បណ្ដាផ្សារណាត់​ដូច្នេះ​
មានអត្ថន័យដ៏សែនសំខាន់ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ នា​
ពេលអនាគតនឹងរៀបចំផ្សារណាត់ជាច្រើនដោយប្រធានបទផ្សេងៗគ្នានៅខេត្ត​
ក្រុងនានាទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ