|
តំណាងចូលរួមក្នុងពិធីបើក (រូបថតៈ dienbientv.vn) |
(VOVworld)-នាយប់ថ្ងៃទី២៦មិនា ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិតំបន់ពា
យព្យ-Dien Bien 2014 បានបើកនៅខេត្ត Dien Bien ក្រោមប្រធានបទ “តំបន់ពា
យព្យ រួមជាមួយប្រទេសវៀតណាមទាំងមូលធ្វើសមាហរណកម្ម”។ នេះជាស
កម្មភាព១ក្នុង ចំណោមសកម្មភាពអបអសាទរខួបអនុស្សាវរីយ៍លើកទី៦០នៃ
ជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ឧសភា)និងអបធរសារទបណ្តាទិវា អនុស្សាវរីយ៍
របស់ខេត្ត Dien Bien ក្នុងឆ្នាំ២០១៤។
ផ្សារណាត់នេះ មានស្តង់ទំនិញចំនួនជិត៤០០ស្តង់ របស់អង្គភាពអាជីវកកម្ម ជាតិនិងអន្តរជាតិចំនួន១៨០ ដែលចូលរួមឧទ្ទេសនាម ផ្សព្វផ្សាយនិងលក់ទំនិញ
ពាណិជ្ជកម្ម ទេសចរណ៍។
ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិតំបន់ពាយ័ព្យ-Dien Bien ស្ថិតក្នុងកម្មវិធី ពន្លឿនពាណិជ្ជកម្មស្នូលរបស់ជាតិឆ្នាំ២០១៤ សំដៅផ្សព្វផ្សាយរូបភាព សក្តា
នុភាព សេដ្ឋកិច្ចសង្គមរបស់ខេត្ត Dien Bien ជាមួយនឹងតំបន់ពាយព្យ រួមទាំង ស្វែងរកឱកាសសហប្រតិបត្តិការរវាងតំបន់ពាយព្យជាមួយខេត្តក្រុងទូទាំងប្រ
ទេស និងបណ្តាប្រទេសលើពិភពលោកផងដែរ៕