ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៣បើកនៅទីក្រុងហាណូយ
VAN DO -  
(VOV World)_ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាមលើកទី២៣ -Vietnam
Expo 2013 ត្រូវបានបើកនាព្រឹកថ្ងៃទី ១០ មេសា នៅទីក្រុងហាណូយ។ ដោយប្រធាន
បទ÷ វៀតណាម-កិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍ Vietnam Expo 2013 បានទាក់
ទាញ ស្ដង់ទំនិញចំនួនជាង ៥០០ ស្តង់ របស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនល្បីឈ្មោះ
របស់ វៀតណាមនិងប្រទេស តំបន់ដែនដីចំនួន២០ លើទូទាំងពិភពលោក ដូចជា÷
អាមេរិក រុស្ស៊ី ជប៉ុន ចិន ថៃ និងកម្ពុជា…ជាដើម។ Vietnam Expo 2013មានមណ្ឌលតាំងបង្ហាញទំនិញធំចំនួន៤ រួមមាន÷ មណ្ឌលស្តង់ទំនិញម៉ាស៊ីន សម្ភារះអគ្គីសនី អេឡិកត្រូ
និច ម្ហូបអាហារ មណ្ឌលផលិតផលកាត់ដេរ…។ល។ លោក ស៊ិនហន នៃនាយកដ្ឋាន
ជំរុញ ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណះប្រតិភូអង្គភាពអាជីវករ
កម្ពុជា ចូលរួម Vietnam Expo 2013 បានអោយដឹងថា÷
“ យើងខ្ញុំចូលរួមផ្សារណាត់លើកនេះ ជាមួយគោលដៅជំរុញការផ្សព្វផ្សាយផ
លិតផលរបស់កម្ពុជាទៅកាន់អ្នកប្រើប្រាស់វៀតណាមគ្រប់រូប ក៏ដូចជាប្រទេសផ្សេងៗ លើពិភពលោក។ និងយើងខ្ញុំក៏មានគោលបំណងថា÷ បណ្ដាអង្គភាពអាជីវកម្មវៀត
ណាម និងកម្ពុជាកាន់តែបង្កើនកិច្ចសហប្រតិបត្តិការខ្លាំងក្លាជាងទៀត ពីមួយថ្ងៃទៅ
មួយថ្ងៃ។”
Vietnam Expo 2013 ត្រូវបានអូសបន្លាយដល់ថ្ងៃទី ១៤ មេសា៕
|
Vietnam Expo 2013 ( vnexpress.net) |
VAN DO