ផ្សារណាត់សៀវភៅអន្តរជាតិ-វៀតណាមលើកទី៥នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤កញ្ញា

(VOVworld) – “ផ្សារណាត់សៀវភៅអន្តរជាតិ-វៀតណាម” លើកទី៥នឹងត្រូវបានរៀប
ចំឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ កញ្ញាខាងមុខ នៅរដ្ឋធានីហាណូយដោយមាន
ការចូលរួមរបស់ក្រុមហ៊ុន​បោះពុម្ភផ្សាយធំចំនួន២០នៅឯបរទេសនិងក្រុមហ៊ុន
សៀវភៅជាង១០០ទៀតនៅក្នុងប្រទេស។នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី៤ កញ្ញា
នៅរដ្ឋធានីហាណូយ តំណាងនាយកដ្ឋានបោះពុម្ភផ្សាយនៃក្រសួង ផ្សព្វផ្សាយនិង
ព័ត៌មានវៀតណាមបានឲ្យដឹងថា ផ្សារណាត់សៀវភៅលើកនេះនឹង ដាក់បង្ហាញ
វណ្ណកម្មបោះពុម្ភផ្សាយជាង៣ពាន់ក្បាលក្រោមប្រធានបទ “វៀតណាមអភិវឌ្ឍន៍
និងសមាហរណកម្ម” សំដៅឧទ្ទេសនាមអំពីសមិទ្ធិផលនៃប្រទេស ជាតិក្រោយ
រយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី។លោក Nguyen Ngoc Bao អនុប្រធាន នាយកដ្ឋាន
បោះពុម្ភផ្សាយបានឲ្យដឹងថា៖
“ផ្នែកបោះពុម្ភផ្សាយរបស់វៀតណាមបានខិតជិតមកដល់ជាមួយអង្គការបោះពុម្ភ
ផ្សាយនៅតំបន់និងអន្តរជាតិ។យើងបានក្លាយទៅជាសមាជិកនៃអង្គការបោះពុម្ភ
ផ្សាយអាស៊ីប៉ាស៊ីហ្វិក នៃសមាគមន៍បោះពុម្ភផ្សាយអាស៊ាន ជាពិសេសគឺមាន
សារមួយចំពោះអន្តរជាតិ។សៀវភៅរបស់វៀតណាមបានសមាហរណកម្មជាផ្លូវ
ការជាមួយអន្តរជាតិដោយសារនានាលើលេខកូដសៀវភៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ