ផ្សារព្រំដែនគំរូវៀតណាម-កម្ពុជាបើកការដ្ឋានសាងសង់

(VOVWORLD) -នាព្រឹកថ្ងៃទី១៦មករា នៅ ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំរបស់ប្រទេស កម្ពុជាជាប់ ជាមួយច្រកព្រំដែន Chang Riec ខេត្ត Tay Ninh ប្រទេសវៀតណាម ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយក្រសួងណាណិជ្ជកម្មកម្ពុជា រៀបចំពិធី បញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់ផ្សារព្រំដែនគំរូវៀតណាម-កម្ពុជា។ 
ផ្សារព្រំដែនគំរូវៀតណាម-កម្ពុជាបើកការដ្ឋានសាងសង់ - ảnh 1 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិនិងឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅកម្ពុជា លោក Vu Quang Minh ត្រួតពិនិត្យដំណើរការសាងសង់

ផ្សារនេះបានសាងសង់លើផ្ទៃដីជិត២ម៉ឺនម៉ែត្រការ៉េ ជាមួយទុនវិនិ

យោគឥតសំណង់របស់ រដ្ឋាភិបាលវៀតណាម ប្រមាណជិត២លានដុល្លារអាមេរិក។ នេះជាគោលការណ៍របស់ រដ្ឋាភិបាលវៀតណាមនិងកម្ពុជា សំដៅជម្រុញការជួបប្រាស្រ័យសេដ្ឋកិច្ច ពាណិជ្ជកម្ម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

        អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានគូសបញ្ជាក់ថា នេះជាគម្រោងការសាកពិសោធន៍ដំបូងធ្វើជាបុព្វបទ សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សារព្រំដែនរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ