ផ្សារមូលប័ត្ររបស់វៀតណាមទាក់ទាញវិនិយោគិន

(VOVWORLD) - ETF បានជឿជាក់ថាទីផ្សារវៀតណាម មានភាពទាក់ទាញគួរឱ្យ កត់សម្គាល់ដោយសារសមត្ថភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាត កូវីដ១៩ហើយ ថែម ទាំងមានកំណើនសេដ្ឋកិច្ចនិងជាគោលដៅសម្រាប់ការបំលាស់ប្តូរផលិតកម្មពិភពលោកដ៏ល្អផងដែរ។
ផ្សារមូលប័ត្ររបស់វៀតណាមទាក់ទាញវិនិយោគិន - ảnh 1វិនិយោគិនតាមដានទីផ្សារនៅទីផ្សារប្រតិបត្តិការមូលប័ត្រ BVSC។ (រូបថត៖ VNA)

នៅក្នុងរបាយការណ៍យុទ្ធសាស្រ្តទីផ្សារមូលប័ត្រនាខែកុម្ភៈ របស់ក្រុមហ៊ុនភាគហ៊ុនមូលប័ត្រ SSI  ដែលមានប្រធានបទ “ឱកាសក្នុងសភាពការណ៍ប្រែប្រួល” បានអោយដឹងថា៖ លំហូរសាច់ប្រាក់ដែលបានវិនិយោគនៅក្នុងផ្សារមូល  ប័ត្ររបស់វៀត ណាមក្នុងខែមករាមានដើមទុនចូលរួមយ៉ាងខ្លាំងបំផុតចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ននេះ.បើគិតតាមសប្តាហ៍និមួយៗ ប្រទេសវៀតណាមគឺជាទីផ្សារភាគហ៊ុនតែមួយគត់នៅតំបន់អាស៊ី ដែលមានលំហូរមូលធនចូលជាបន្តបន្ទាប់ក្នុងរយៈពេល ៤ សប្តាហ៍ថ្មីៗនេះ។ ទោះយ៉ាងណាក៏ដោយ បរិមាណដើមទុនដ៏ច្រើនបានចាក់ចូលទៅក្នុងលំហរមូល  និធិ ETF (មូលនិធិវិនិយោគអកម្ម) បានជួយទីផ្សារវៀតណាមនៅតែអាចស្រូបយកបានច្រើនជាង ១០០ លានដុល្លារ ក្នុងខែកន្លងមកនេះ។

ETF បានជឿជាក់ថាទីផ្សារវៀតណាម មានភាពទាក់ទាញគួរឱ្យកត់សម្គាល់ដោយសារសមត្ថភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ហើយថែមទាំងមានកំណើនសេដ្ឋកិច្ចនិងជាគោលដៅសម្រាប់ការបំលាស់ប្តូរផលិតកម្មពិភពលោកដ៏ល្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ