“ផ្សារសូន្យដុង” ផ្តល់អំណោយជាង ៣.០០០ កញ្ចប់ដល់អ្នកជំងឺក្រីក្រ

(VOVWORLD) - នាថ្ងៃទី ២៥ មិថុនា នៅទីក្រុងហូជីមិញ មន្ទីរពេទ្យ Thu Duc បានរៀបចំពិធី “ផ្សារសូន្យដុង” លើកទី ៩ និងប្រគល់អំណោយជាង ៣.០០០ កញ្ចប់ជូនដល់អ្នកជំងឺក្រីក្រ។ ផ្សារសូនដុងឆ្នាំនេះមានតូបចំនួន ២២ ដែលមានសម្ភារៈប្រើប្រាស់ចាំបាច់ ជាច្រើនមុខ ដូចជា៖ អង្ករ មី   ទឹកដោះគោ សម្លៀកបំពាក់ ស៊ុត គ្រាប់ធញ្ញជាតិ...។

“ផ្សារសូន្យដុង” ផ្តល់អំណោយជាង ៣.០០០ កញ្ចប់ដល់អ្នកជំងឺក្រីក្រ - ảnh 1: អំណោយជាក់ស្តែងជាច្រើន និងចាំបាច់សម្រាប់អ្នកជំងឺក្នុងស្ថានភាពលំបាក (រូបថត Nguyen Dung/VOV)

ចូលរួមក្នុងទីផ្សារ អ្នកជំងឺម្នាក់ៗ ត្រូវបានគណៈកម្មការរៀបចំផ្តល់ប័ណ្ណចំនួន ១០ សន្លឹក ដើម្បីជ្រើសរើសទិញ  ១០ មុខក្នុងតម្លៃសូន្យដុង។ លោកស្រី Nguyen Thi Quy មានដើមកំណើតនៅ Tien Giang អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យ Thu Duc បានចែករំលែកថា៖ “ខ្ញុំមានការខ្វះខាត ប៉ុន្តែពេលខ្ញុំជួបអ្នកដែលឧបត្ថម្ភអំណោយដល់រូបខ្ញុំ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់។ ខ្ញុំសូមអរគុណម្ចាស់ជំនួយដែលបានគិតពីទុក្ខលំបាករបស់ជនក្រីក្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ