ពួក Hackerចេញឱសានវាទគំរាមកំហែងរដ្ឋាភិបាលថៃ

(VOVworld)-នាថ្ងៃទី៣តុលា ក្រុមមុខសញ្ញាមួយដែលបានចាត់ទុកថា អនុវត្តការ
វាយប្រហារផ្ទាល់ទៅលើវែបសាយជាផ្លូវការរបស់ក្រសួងព័ត៌មាននិង ផ្សព្វផ្សាយ
ថៃនិងស្ថាប័នផ្សេងៗរបស់រដ្ឋាភិបាល បានចេញឱសានវាទ ដោយទាមទារឲ្យ
ដ្ឋាភិបាលនៃប្រទេសនេះត្រូវលុបចោលផែនការ កសាង ខែ្សភ្ជាប់អ៊ីនធើណែត
រួមលើទូទាំងប្រទេសថៃមុននឹងថ្ងៃទី១៤តុលា។ ក្រុមនេះ បានប្រកាសថា ប្រសិន
បើ​រដ្ឋាភិបាលនៅបន្តអនុវត្តផែនការពោលខាងលើ គឺ កើតមានឡើងរាល់ការវាយ
ប្រហារនៅកម្រិតខ្ពស់ជាងនិងគ្មានការជូនដំណឹង ជាមុនឡើយ។​ ក្រុម Hacker នេះ
បានសំណូមពររដ្ឋាភិបាលថៃ លុបចោល ផែនការមុននឹងថ្ងៃទី១៤តុលា បើមិនអញ្ជឹង
ក្រុមនេះនឹងអនុវត្តវិធានការខ្លាំង ក្លាជាងដោយមិនប្រាប់គោលដៅវាយប្រហារមុន
នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ