ពាក្យកំណាព្យជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញជាសម្លេងរបស់ទឹកដីវៀតណាម
|
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ទទួលអំណោយដែលប្រធានរដ្ឋ លោក Tran Dai Quang ប្រគល់ជូន |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញអញ្ជើញ
ស្មូតកំណាព្យជូនពរឆ្នាំថ្មីជាលើកដំបូងលើរលកវិទ្យុសម្លេងវៀតណាមនោះ នាយប់
ថ្ងៃទី១៧ខែមករានៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំកម្មវិធីជួប
ប្រាស្រ័យសិល្បៈក្រោមប្រធានបទ “សម្លេងរបស់ទឹកដី”។ អញ្ជើញចូលរួមនិងថ្លែង
មតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖
“កំណាព្យរបស់លោកប្រធានហូជីមិញដូចជាសម្លេងរបស់ទឹកដីវៀតណាម។
យកប្រវត្តិសាស្ត្រធ្វើជាបង្អែក ដើរតាមគោលមាគ៌ាដែលបក្សនិងលោកប្រធានហូជី
មិញជ្រើសរើស ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្ត
របស់មហាសន្និបាតបក្សលើកទី១២និងសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ស្តីពីការ
កសាងនិងពង្រឹងបក្ស ព្រមទាំងជម្រុញខ្លាំងនិងព្រមៗគ្នាកិច្ចការផ្លាស់ប្តូរប្រទេស
ជាតិ ការពាររឹងមាំមាតុប្រទេសវៀតណាមសង្គមនិយម”។
និទាឃៈរដូវឆ្នាំ១៩៤២ លោកប្រធានហូជីមិញចាប់ផ្តើមនិពន្ធកំណាព្យជូនពរឆ្នាំ
ថ្មី។ ហើយដល់ត្រឹមម៉ោង២២នាថ្ងៃទី២១មករាឆ្នាំ១៩៤៧ លោកប្រធានហូជីមិញបាន
ឡើងស្មូតកំណាព្យជូនពរឆ្នាំថ្មីលើរលកវិទ្យុសម្លេងវៀតណាមចំពោះជនរួមជាតិនិង
យុទ្ធជនទូទាំងប្រទេស។ កំណាព្យរបស់លោកប្រធានហូជីមិញដូចជាប្រគុំជាមួយ
នឹងសម្លេងរបស់ទឹកដីដោយ ក្តីសង្ឃឹមនូវឯករាជ្យ សេរីភាពនិងទំនុកទុកចិត្តទៅ
លើកម្លាំងពលំរបស់ប្រទេសជាតិ៕