ពាក្យស្លោករបស់រដ្ឋាភិបាលឆ្នាំ២០១៨៖ វិន័យ សុចរិត ប្រតិបត្តិការ ច្នៃប្រឌិត ប្រសិទ្ធភាព

(VOVWORLD) -នាថ្ងៃទី២៨ធ្នូ នៅទីក្រុងហា ណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋ មន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមសន្និសិទ Online ជាមួយតំបន់នានាទូទាំងប្រទេស សំដៅអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងគម្រោងថវិការរដ្ឋឆ្នាំ២០១៨ ដោយរដ្ឋាភិបាលវៀត ណាមរៀបចំឡើង។ 

អញ្ជើញថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៧ គោលដៅទាំងអស់ដោយរដ្ឋសភាដាក់ចេញគឺសុទ្ធតែ សម្រេចហួសផែនការដែលបានដាក់ចេញ ពោលគឺ កំណើនសេដ្ឋកិច្ចទទួលបាន ៦,៨១% ជាកម្រិតកំណើនខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ កិច្ចការការពារជាតិ សន្តិ សុខ កិច្ចការបរទេសនិងបញ្ហាសង្គមមួយចំនួនក៏ទទួលបានលទ្ធផលវិជ្ជមាន។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា លទ្ធផលដែលទទួលបានទាំងអស់នេះ បានបង្កើតនូវ ទំនុកទុកចិត្តក្នុងប្រជាជនទាំងជាតិនិងអន្តរជាតិអំពីវៀតណាមមួយសន្តិភាព ស្ថិរភាព ប្រកបដោយភាពសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

ពាក្យស្លោករបស់រដ្ឋាភិបាលឆ្នាំ២០១៨៖ វិន័យ សុចរិត ប្រតិបត្តិការ ច្នៃប្រឌិត ប្រសិទ្ធភាព - ảnh 1ទិដ្ឋភាពនៃសន្និសីទ 

        ឈរលើស្មារតីឆ្លៀតយកនូវសន្ទុះអភិវឌ្ឍន៍របស់ឆ្នាំ២០១៧នោះ និងជម្រុញកម្ម វិធីអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាលបានដាក់ជូនសន្និសីទពាក្យ ស្លោកសម្រាប់ឆ្នាំ២០១៨គឺ “វិន័យ សុចរិត ប្រតិបត្តិការ ច្នៃប្រឌិត ប្រសិទ្ធភាព”៖

        “យើងប្តេជ្ញារួមគ្នា រឹតបន្តឹងវិន័យរដ្ឋបាល លើកកំពស់ការទទួលខុសត្រូវរបស់ បុគ្គល កសាងខឿនសេវាសាធារណៈសុទ្ធសាធ លុបបំបាត់អំពើពុករលួយ។ សូមធ្វើ សកម្មភាពឲ្យបានខ្លាំងក្លាថែមទៀតដើម្បីឆ្លៀតយកឱកាស និយាយបានគឺត្រូវធ្វើឲ្យ បានភ្លាម។ សូមឲ្យមានភាពច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងការប្រតិ បត្តិច្បាប់។ ជាពិសេស ត្រូវធ្វើយ៉ាងម៉េចដើម្បីប្រើប្រាស់ប្រភពកម្លាំងពលំរបស់ប្រជា ជនតិចកាន់តែតិចទៅៗ ប៉ុន្តែនាំមកប្រសិទ្ធភាពបម្រើប្រជាជនឲ្យបានល្អបំផុត”។

        អញ្ជើញចូលរួមនិងផ្តល់អនុសាសន៍ក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងនូវទិសដៅភារកិច្ចនាពេលខាងមុខ។ នោះគឺផ្តោត សំខាន់លើអាទិភាពពង្រឹងរបៀបរបបសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមតាមស្មារតី នៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី១២។ លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍ថា៖

        “ត្រូវមានមនសិការនិងជ្រួតជ្រៀបយ៉ាងជ្រាលជ្រៅនូវរូបសណ្ឋានកំណើនដែលវៀតណាមកសាង នោះគឺ រូបសណ្ឋានអាស្រ័យទៅលើទិន្នផល គុណភាពនិងកម្លាំង ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ បង្កើតឱកាសឲ្យប្រជាជនទាំងអស់ ចូលរួមនិង ទទួលផលពីកំណើន  លើកកំពស់គុណភាពកំណើន រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានានូវវឌ្ឍនភាពនិងយុត្តិធម៌សង្គម ធានាកិច្ចការពារប្រទេស សន្តិសុខនិងរក្សាបរិស្ថានអេកូឡូស៊ី”។

        អគ្គលេខាបក្ស លោក Nguyen Phu Trong បានជឿជាក់ថា ក្រោយសន្និសីទនេះ  រដ្ឋាភិបាលនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ រួមជាមួយតំបន់និងបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ប្តេជ្ញានិងខិតខំប្រឹងប្រែងថែមទៀត ដើម្បីសម្រេចប្រកប ដោយជោគជ័យគោលដៅ ភារកិច្ចដែលបានដាក់ចេញ រួមចំណែកកសាងប្រទេសជាតិ  កាន់តែរីកចម្រើននិងស្រស់ស្អាតជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ