ពួកឧទ្ទាម Houthi បានទន្ទ្រានកាន់កាប់ទីក្រុងធំទី៣នៅយ៉េមែន

ពួកឧទ្ទាម Houthi បានទន្ទ្រានកាន់កាប់ទីក្រុងធំទី៣នៅយ៉េមែន - ảnh 1
ពួកឧទ្ទាម Houthi បានទន្ទ្រានកាន់កាប់ទីក្រុងធំទី៣នៅយ៉េមែន (Reuters)

        Vovworld-បណ្ដាមន្ត្រីសន្តិសុខនិងកងទ័ពយ៉េមែនបានឲ្យដឹងថា នាថ្ងៃទី​
២២មិនាពួកឧទ្ទាម Houthi នៃឥស្លាមនិកាយ Shi’ite ទន្ទ្រានកាន់កាប់ Taiz ជាទីក្រុង
ធំទី៣របស់យ៉េមែនក៏ដូចជាព្រលានយន្តហោះនៃទីក្រុងនេះ។ ការវាយ​ប្រហារ
របស់កំលាំង Houthi ត្រូវបានអនុវត្តដោយការជួយឧបត្ថម្ភរបស់កំលាំង​ស្មោះត្រង់
ជាមួយអតីតប្រធានាធិបតី Ali Abdullah Saleh។

        មុននោះក្នុងសន្ទរកថាដំបូងលើទូរទស្សន៍គិតតាំងពីពេលរួចផុតពីការ​ហ៊ុំព័ទ
របស់កំលាំង Houthi លោកប្រធានាធិបតី Mansour Hadi បានសំណូមពរពួក​ឧទ្ទាម
Houthi ដកចេញពីរដ្ឋធានី Sanaa និងបញ្ចប់ការទន្ទ្រានកាន់កាប់ស្ថាប័ន​រដ្ឋាភិបាល។
លោកក៏សន្យានឹងដណ្ដើមយកសិទ្ធិត្រួតពិនិត្យដំបន់ស្វ័យយ័ត្ន Saadeh ជាសំបូក
របស់កំលាំង Houthi និងអំពាវនាវបណ្ដាគណបក្សនៅយ៉េមែន​ចូលរួមការចរចារ
សន្តិភាពដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Riyadh របស់​អារ៉ាបីសាអូឌីត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ