ពួកឧទ្ទាម ISIL ទន្ទ្រានកាន់កាប់ទីក្រុងមួយទៀតនៅអ៊ីរ៉ាក់ខាងជើង
|
កងកម្លាំង ISIL (រូបថតៈ Reuters) |
(VOVworld)-នាថ្ងៃទី១៦មិថុនា មានទីក្រុង១ទៀតរបស់អ៊ីរ៉ាក់ត្រូវក្រុមឥស្លាមជ្រុល
និយម (ISIL)ទន្ទ្រានកាន់កាប់ ក្រោយពីការប៉ះទង្កិចនៅទីក្រុង Tal Afarបណ្តាលឲ្យ
មនុស្សស្លាប់និងរងរបួសជាច្រើន និងជនខ្លះត្រូវភៀសខ្លួន។ Tal Afar ជាទីក្រុង១ទៀត
របស់ អ៊ីរ៉ាក់ភាគខាងជើង ត្រូវជនប្រដាប់អាវុធ ISIL ទន្រ្ទានកាន់កាប់ បន្ទាប់ពីទីក្រុង
Mosul និងទីក្រុង Tikrit ។ ចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនេះ នាថ្ងៃទី១៦មិថុនា
រដ្ឋមន្រ្តី ការបរទេសអូស្ត្រាលី Julie Bishop បានប្រកាសថា Canberra កំពុងដកភ្នាក់
ងារនៅ ស្ថានទូតរបស់ខ្លួន ចេញពីប្រទេសអ៊ីរ៉ាក់ ព្រមទាំងដាស់តឿងពលរដ្ឋអូស្ត្រា
លីប្រចាំ នៅអ៊ីរ៉ាក់ចាកចេញពីកន្លែងនេះភ្លាមមួយរំពេច។អាមេរិកក៏ចេញសេចក្តី
សម្រេច ប្រហាក់ប្រហែលនឹងអូស្ត្រាលីផងដែរ៕