ពួកឧទ្ទាម រាប់សិបនាក់ត្រូវបានកំទិចនៅអ៊ីរ៉ាក់និងលីប៊ី
|
ពួកឧទ្ទាម រាប់សិបនាក់ត្រូវបានកំទិចនៅអ៊ីរ៉ាក់និងលីប៊ី (Image: VNA) |
(VOVworld) – ក្រសួងការពារជាតិអ៊ីរ៉ាក់បានឲ្យដឹងថា៖ ពួកឧទ្ទាមរបស់អង្គការ
រដ្ឋឥស្លាមស្វ័យប្រកាស (IS) ចំនួន ៤០ នាក់ត្រូវកំទិចក្នុងការវាយប្រហារតាមផ្លូវ អាកាសរបស់កងទ័ពចម្រុះដឹកនាំដោយអាមេរិកនាថ្ងៃទី ២០ មិថុនា ក៏ដូចជា ក្នុងការប៉ះទង្គិចជាមួយកំលាំងសន្តិសុខអ៊ីរ៉ាក់និងសេនាជនគាំទ្ររដ្ឋាភិបាលនៅ
ប៉ែកខាងលិចខេត្ត Anbar និងប៉ែកខាងជើងរដ្ឋធានី Baghdad។ ក្រសួងពោល ខាងលើបានឲ្យដឹងថែមទៀតថា៖ បណ្ដាកំលាំងសន្តិសុខអ៊ីរ៉ាក់ដណ្តើមបានការ ត្រួតពិនិត្យឃ្លាំងគ្រាប់រំលេវធំចំនួន ២ នៅ Abu Ghraib និងទីរួមស្រុក Garma
(ប៉ែកខាងលិចរដ្ឋធានី Baghdad) ផងដែរ។ នាថ្ងៃដ៏ដែល ទីភ្នាក់ងារសារព័ត៍មាន
លីប៊ី Lana បានជូនដំណឺងថា៖ ទាហានរបស់ IS រាប់សិបនាក់ត្រូវបានកំលាំងសេ ណាជននៃប្រទេសនេះវាយឲ្យបរាជ័យក្នុងការប៉ះទង្គិចនៅជាយទីក្រុង Derna
ភាគ ខាងកើតលីប៊ី៕