ពួកឧទ្ទាមតាលីបង់ចំនួន ៤២នាក់ ត្រូវបានកំទេចនិងចាប់ឃុំខ្លួន
|
ពួកឧទ្ទាមតាលីបង់ចំនួន ៤២នាក់ ត្រូវបានកំទេចនិងចាប់ឃុំខ្លួន(http://www.tienphong.vn) |
ក្រសួងមហាផ្ទៃ អាហ្គហ្វានីស្ថានបានអោយដឹងថា៖ ពួកឧទ្ទាមតាលីបង់ចំនួន ៤២នាក់ ត្រូវបានកំទេចនិងចាប់ឃុំខ្លួនក្នុងបណ្ដាយុទ្ធនាការយោធានៅខេត្ត និងទីក្រុង ជាច្រើននៅអាហ្គហ្វានីស្ថាន នាថ្ងៃទី ១៨ មិថុនា។ ក្រៅពីចំនួនជនប្រដាប់អាវុធត្រូវកំទេចនិងចាប់ឃុំខ្លួននេះ កងកំលាំងសន្តិសុខបានរកឃើញ និងរឹបអូសអាវុធ ជាច្រើន របស់ពួកឧទ្ទាម។ នាបច្ចុប្បន្ន ក្រុមឧទ្ទាមតាលីបង់មិនមានការអធិប្បាយណាទេ អំពី
ព័តមានពោលខាងលើ។
មុននោះ ក្នុងសន្និសីទអន្តរជាតិអំពីអនាគតរបស់អាហ្គហ្វានីស្ថាន សន្និសីទ បានចេញសេចក្ដីប្រកាសថា៖ លិទ្ធិភេរវកម្ម និងលិទ្ធិជ្រុលនិយមជាការគំរៀមកំហែង ជាប្រចាំចំពោះដំបន់។ ដូច្នេះ បណ្ដាប្រទេសក្នុងដំបន់ត្រូវការបង្កើនកិច្ច សហប្រតិបត្តិ ការដើម្បីលុបបំបាត់ចោលទីជម្រករបស់បណ្ដាភេរវករ ជំរុញបណ្ដាការខំប្រឹងប្រែងសំដៅបញ្ចុះ បញ្ចូលពួកឧទ្ទាមតាលីបង់ចូលរួមដំណើការចរចារសន្តិភាពលើគ្រប់វិស័យ ដោយឈរលើគោលការណ៍ លុបចោលអំពើហឹង្សារ៕