|
ពួកឧទ្ទាមលីប៊ីយល់ព្រមឈប់បាញ់ |
(VOV)_រដ្ឋអំណាចលីប៊ី នាថ្ងៃទី ២៩ កក្កដា បានអោយដឹងថា៖ បណ្ដាជន ប្រដាប់អាវុធជាក្រុមឧទ្ទាមរបស់ប្រទេសនេះ បានឯកភាពឈប់បាញ់ក្នុងរយៈ ពេល២៤ម៉ោង ដើម្បីកងកម្លាំងពន្លត់អគ្គីភ័យរាំងស្កាត់អណ្ដាតភ្លើងឆេះនៅឃ្លាំង ប្រេង ក្បែប្រលានយន្តហោះមៅរដ្ឋធានី Tripoli។ នេះគឺជាការឈប់បាញ់កម្រមាន
ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅ នៅប្រទេសអាហ្វ្រីកខាងជើងនេះ។
ក្នុងពេលនោះដែរ ស្ថានភាពយោធានៅ Benghazi ទីក្រុងធំទី២របស់លីប៊ី នៅ
តែស្មុគ្រស្មាញ។ ចំពោះសភាពការណ៍នេះ បារាំងនិង ព័រទុយហ្គាល់បានសម្រេច
ចិត្តបិទ ស្ថាប័នដំណាងការទូតនៅប្រទេសនេះ។ បារាំងក៏បានជូនដំណឹងអំពីផែន
ការជំលៀសប្រជាជនចេញពីលីប៊ី ចាប់ពីថ្ងៃទី២៩ កក្កដានេះផងដែរ៕