ពិគ្រោះយោបល់គោលនយោបាយកសិកម្មសម្រាប់អនុតំបន់ទន្លេមេគង្គ
(VOVWORLD) - វិទ្យាស្ថានគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្មជនបទ ចំណុះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ទើបនឹងបានសហការជាមួយមូល និធិអភិវឌ្ឍកសិកម្មអន្តរជាតិ (IFAD) រៀបចំសិក្ខាសាលាដើម្បីចាប់ផ្ដើមគម្រោង “បណ្ដាញស្រាវជ្រាវនិងពិគ្រោះយោបល់គោលនយោបាយកសិកម្មនិងអភវិឌ្ឍន៍ជនបទសម្រាប់ប្រទេសនានានៅអនុតំបន់ទន្លេមេគង្គ” (NARDT)។
តំណាងនៃប្រទេសទាំងបួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង (រូបថត៖ TTXVN) |
គម្រោងនេះគឺ សំដៅជំរុញកិច្ចសហប្រតិបតិ្តការក្នុងការស្រាវជ្រាវ ការសន្ទនា ការកែលម្អគុណ ភាព ប្រសិទ្ធភាពនៃសកម្មភាពស្រាវជ្រាវ ចលនានិងអនុវត្តគោលនយោបាយ កសិកម្មនិងអភិវឌ្ឍជនបទនៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម។
តាមបណ្ដាអ្នកជំនាញបានចាត់ទុកថា ក្នុងប្លុកអាស៊ាន វៀតណាម មីយ៉ាន់ម៉ា ឡាវនិងកម្ពុជា មានវិស័យកសិកម្មដែលនៅតែដើរតួនាទីដ៏សំខាន់ ណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Thomas Rath នាយកជាតិវៀត ណាមនិងឡាវ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃមូលនិធិ IFAD បានអោយដឹងថា៖
“នេះជារូបសណ្ឋានដើមដំបូងដែលយើងខ្ញុំអនុវត្តន៍វិធីអភិក្រមនោះគឺតភ្ជាប់ស្ថាប័នស្រាវជ្រាវនិងពិគ្រោះយោបល់គោលនយោបាយជាមួយអ្នកតាក់តែង គោលនយោបាយ។ បណ្ដាញនេះនឹងនាំមកនូវឱកាសដើម្បីអោយយើងចែក រំលែក រៀនសូត្របទពិសោធន៍អំពីគ្នាទៅវិញទៅមក ក៏ដូចជាទាញយករូប សណ្ឋាននិងបទពិសោធន៍ប្រកបដោយជោគជ័យនៅក្នុងគម្រោងនានារបស់ IFAD និងដៃគូអភិវឌ្ឍផ្សេងៗទៀត ដើម្បីបង្កើតឡើងប្រសិទ្ធភាពយ៉ាងល្អថែមទៀត”។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គបាននិងកំពុង អនុវត្តន៍កំណែទម្រង់គោលនយោបាយប្រកបដោយប្រសិទ្ធភាព។ ឧទាហរណ៍ថា កម្ពុជាមានបទពិសោធន៍ល្អជាច្រើនក្នុងការអភិវឌ្ឍពាណិជ្ជសញ្ញាស្រូវអង្ករដោយមានគុណភាពខ្ពស់ ហើយកសាងខ្សែសង្វាក់តម្លៃដើម្បីជ្រៀតចូលទីផ្សារជាន់ខ្ពស់ នានា។ ឡាវមានបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍផលិតកម្មកសិផលស្អាត និងកសិកម្មប្រកបដោយចីរភាព។ ហើយមីយ៉ាន់ម៉ាមានបទពិសោធន៍ក្នុងការ អភិវឌ្ឍជនបទតាមរយៈតួនាទីរបស់សហគមន៍។
តាមរយៈគម្រោងនេះ វៀតណាមមានគោលបំណងចង់បង្កើនកិច្ចសហ ប្រតិបតិ្តការ ការចែករំលែកបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍកសិកម្មនិងជនបទ រវាងបណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ៕