ពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងកម្ពុជា
|
ពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងកម្ពុជា |
(VOV)_ក្នុងឱកាសមកវៀតណាម អញ្ជើញជាសហអធិបតីកិច្ចប្រជុំពិគ្រោះយោ
បល់នយោបាយ ថ្នាក់អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេស វៀតណាមនិងកម្ពុជា លើកទី
៥ នារសៀលថ្ងៃទី៥ ឧសភា រដ្ឋលេខាធិការក្រសួងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុងសៀងនិងគណៈប្រតិភូក្រសួងកិច្ចការបរទេស និងសហប្រតិបត្តិ
ការអន្តរជាតិកម្ពុជា បានមកសម្ដែងការគួរសម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ
មន្ត្រីការបរទេស លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំពិគ្រោះ
យោបល់នយោបាយ លើកទី៥ រវាងក្រសួងការបរទេសវៀតណាម និងកម្ពុជា។ លោក
ក៏បានអះអាងថា៖ នេះគឺជាយន្តការល្អដើម្បីក្រសួងនៃប្រទេសទាំងពីរបង្កើនការយល់
ដឹងគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ កិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុង
ទំនាក់ទំនងទ្វេភាគី ក៏ដូចជានៅក្នុងវេទិកាពហុភាគី។ ឧបនាយករដ្ឋមន្ត្រី បានស្នើ
អោយក្រសួងការបរទេសនៃប្រទេសទាំងពីរ ត្រូវរក្សាយន្តការនេះជាប្រចាំឆ្នាំ ហើយត្រូវ
កែលំអកិច្ចប្រជុំពិគ្រោះយោបល់នេះអោយបានកាន់តែប្រសិទ្ធិភាព ជាក់ស្ដែងថែមទៀត
ពីមួយថ្ងៃទៅមួយថ្ងៃ។
មុននោះ នាថ្ងៃទី៥ឧសភា កិច្ចប្រជុំពិគ្រោះយោបល់នយោបាយ លើកទី៥ ដោយ
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Hong Nam និងអនុរដ្ឋលេខាធិការក្រសួង
កិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុងសៀងអញ្ជើញជាអធិបតី
បានប្រព្រឹត្តទៅប្រកបដោយល្អប្រសើ។ ភាគីទាំងពីរបានជូនដំណឹងអោយគ្នាទៅវិញ
ទៅមក អំពីស្ថានភាពនៅប្រទេសនិមួយៗ និងផ្លាស់ប្តូរអំពីបញ្ហាបញ្ហាតំបន់និងអន្ត
រជាតិដែលបានយកចិត្តទុកដាក់ដូចគ្នា៕