ពិគ្រោះយោបល់នយោបាយវៀតណាម - បង់ក្លាដែស លើកដំបូង

(VOVWORLD) -នាថ្ងៃទី ៦ សីហា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy និងអនុរដ្ឋមន្ត្រីការបរទេស បង់ក្លាដែសលោក Md. Shahidul Haque បានអញ្ជើញជាសហអធិបតីសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកដំបូង នៅ ទីក្រុងដាកាប្រទេសបង់ក្លាដែស។ អនុរដ្ឋមន្ត្រីទាំងពីរូបបានជូនដំណឹងស្ដីពីស្ថានភាពនៃប្រទេសនីមួយៗ។
ពិគ្រោះយោបល់នយោបាយវៀតណាម - បង់ក្លាដែស លើកដំបូង - ảnh 1ពិគ្រោះយោបល់នយោបាយវៀតណាម - បង់ក្លាដែស លើកដំបូង 

នាថ្ងៃទី ៦ សីហា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy និងអនុរដ្ឋមន្ត្រីការបរទេស បង់ក្លាដែសលោក Md. Shahidul Haque បានអញ្ជើញជាសហអធិបតីសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកដំបូង នៅ ទីក្រុងដាកាប្រទេសបង់ក្លាដែស។ អនុរដ្ឋមន្ត្រីទាំងពីរូបបានជូនដំណឹងស្ដីពីស្ថានភាពនៃប្រទេសនីមួយៗ និងពិភាក្សាលើវិធានការជំរុញទំនាក់ទំនងទ្វេភាគី។ ស្ដីពីវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ស្ដីពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរដំណើរការសកម្មភាពស្វែងយល់ទីផ្សារ និងពន្លឿនការវិនិយោគនៅប្រទេសនីមួយៗ ហើយខិតខំប្រឹងប្រែងទទួលបានគោលដៅទំហំពាណិជ្ជកម្ម ១ ពាន់លានដុល្លារអាមេរិក។ ស្ដីពីវិស័យសន្ដិសុខ - ការពារជាតិ បង់ក្លាដែសបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរព័ត៌មានស្ដីពីការប្រឆាំងភេរវកម្ម។

        ភាគីទាំងពីរបាអះអាងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាអន្តរជាតិ និងតំបន់។ បង់ក្លាដែសបានទទួលយកនូវសំណើរស្ដីពីគាំទ្រវៀតណាមក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងគាំទ្របេក្ខភាពរបស់វៀតណាមក្នុងមុខងារជាអគ្គនាយកអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃ អង្គការសហប្រជាជាតិ (យូណេស្កូ) អាណត្តិ ២០១៧ - ២០២២។រីឯខ្លួនវិញ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់បង់ក្លាដែសស្ដីពីបញ្ហាសមុទ្រខាងកើត។ តាមនោះ បង់ក្លាដែសបានអះអាង ការគោរពការរក្សារសន្តិភាព ស្ថិរភាព និងសេរីភាពសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយគាំទ្រភាគីនានាដោះស្រាយជម្លោះដោយសន្តិវិធី គោរពយ៉ាងម៉ឹងម៉ាត់ សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ