ពិគ្រោះយោបល់នយោបាយវៀតណាម - ហ្វីលីពីនលើកដំបូង

(VOVWORLD) - នាថ្ងៃទី ១ ខែសីហា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet និងអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី Theresa P. Lazaro បានអញ្ជើញធ្វើជាសហប្រធានកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ពិគ្រោះយោបល់នយោបាយវៀតណាម - ហ្វីលីពីនលើកដំបូង - ảnh 1ពិគ្រោះយោបល់នយោបាយវៀតណាម - ហ្វីលីពីនលើកដំបូង

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសកម្មភាពជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ក៏ដូចជាពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការទ្វេភាគីដែលមានស្រាប់។ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនៅដែនសមុទ្រដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រីកសកម្មភាពសហប្រតិបត្តិការនៅសមុទ្រ បង្កើនការចែករំលែកព័ត៌មាន និងពង្រីកថែមទៀតតួនាទីនៃយន្តការពហុភាគីដែលមានស្រាប់ ក៏ដូចជាសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាទាក់ទិននឹងអ្នកនេសាទ និងនាវា ទូក ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រ និងសាមគ្គីភាពក្នុង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងសន្យាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងសកម្មគាំទ្រគ្នាទៅវិញទៅមកនោតាមវេទិកាតំបន់ និងអន្តរជាតិដូចជា

អង្គការសហប្រជាជាតិ និងអាស៊ាន។ ភាគីទាំងពីរបានឯកភាពគ្នាថា ការបង្កើនទំនុកចិត្តផ្នែកនយោបាយ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងហ្វីលីពីនទាំងទ្វេភាគី និងពហុភាគីនឹងជួយប្រទេសទាំងពីរឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ