ពិគ្រោះយោបល់លើការបំពេញឯកសារការពាររបាយការណ៍ជាតិរបស់វៀតណាម ស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម

(VOVWORLD) - ដើម្បីត្រៀមលក្ខណៈល្អបំផុតសម្រាប់កិច្ចការពាររបាយការណ៍ជាតិលើកទីមួយរបស់វៀតណាម ស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម នៅទីក្រុងហ្សឺណែវប្រទេសស្វីសក្នុងខែវិច្ឆិកាខាងមុខនេះ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៥និងទី១៦ នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានរួមសហការជាមួយក្រសួងនគរបាលវៀតណាម រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើពីឯកសារស្តីពី កិច្ចការពាររបាយការណ៍ជាតិលើកដំបូងរបស់វៀតណាមស្តីពីការអនុវត្តអនុសញ្ញាអ.ស. ប ប្រឆាំងនឹងការធ្វើទារុណកម្ម។

ពិគ្រោះយោបល់លើការបំពេញឯកសារការពាររបាយការណ៍ជាតិរបស់វៀតណាម ស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ VGP/Thu Le) 

អនុសញ្ញាប្រឆាំងទារុណកម្មគឺជាអនុសញ្ញាមួយនៃអនុសញ្ញាសំខាន់ចំនួន៩ ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨៤ ហើយបានចូលជាធរមាននៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ១៩៨៧។ ខ្លឹមសារនៃអនុសញ្ញានេះ គឺស្របតាមគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋវៀតណាមក្នុងកិច្ចការពារសិទ្ធិមនុស្សដូច្នេះវៀតណាមបានផ្តល់សច្ចាប័នយ៉ាងសកម្មលើអនុសញ្ញានេះ។

នៅក្នុងសិក្ខាសាលានេះតំណាងវៀតណាមនិងអន្តរជាតិ បានផ្តល់មតិអំពីរចនាសម្ព័ន្ធមាតិកា និងព័ត៌មានដែលត្រូវបានបង្ហាញនៅក្នុងសុន្ទរកថារបស់ប្រធានគណៈប្រតិភូអន្តរស្ថាប័នរបស់វៀតណាម ចំពោះមុខ គណៈកម្មាធិការប្រឆាំងនឹងការធ្វើទារុណកម្មរបស់អង្គការសហប្រជាជាតិ។ មតិជាច្រើនក៏បានចូលរួមចំណែកទៅក្នុងខ្លឹមសារនៃការឆ្លើយតបរបស់គណៈកម្មការពាក់ព័ន្ធដល់ការអនុវត្ត អនុសញ្ញាដើម្បីបំពេញឯសារការពាររបាយការណ៍របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ