ពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយ ខេត្តត្រីកោណសេដ្ឋកិច្ចទាំង ៣ នៅភូមិភាគកណ្ដាលអាហ្សង់ទីន
(VOVWORLD) - ជាការឆ្លើយតប អភិបាលខេត្តទាំង ៣ មានគោលបំណងចង់បន្តមានឱកាសមកវៀតណាម ចូលរួមព្រឹត្តិការណ៍ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយតាមនោះ ជួយសហគ្រាសនានាបង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងស្វែងយល់ទីផ្សារនាំចេញ នាំចូលរបស់គ្នាទៅវិញទៅមក។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Santa Fe លោក Omar Angel Perotti; អភិបាលខេត្ត Cordoba លោក Juan Schiaretti; អភិបាលខេត្ត Entre Rios លោក Gustavo Bordet |
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាហ្សង់ទីន នាថ្ងៃទី ២៦ មេសា - ម៉ោងក្នុងស្រុក) នៅខេត្ត Santa Fe ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Santa Fe លោក Omar Angel Perotti; អភិបាលខេត្ត Cordoba លោក Juan Schiaretti; អភិបាលខេត្ត Entre Rios លោក Gustavo Bordet ។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្តត្រីកោណសេដ្ឋកិច្ចទាំង ៣ នៅភូមិភាគកណ្ដាលអាហ្សង់ទីន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលគោរព ហើយមានគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន ក្នុងនោះទំនាក់ទំនងរវាងតំបន់នានាបានដើរតួនាទីយ៉ាងសំខាន់។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Santa Fe ជាមួយឋានៈស្នូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នៅភូមិភាគកណ្ដាលអាហ្សង់ទីន ជាមួយខេត្តទាំងពីរគឺ Cordoba និង Entre Rios ជំរុញ និងគាំទ្ររដ្ឋាភិបាលអាហ្សង់ទីន ពង្រីកកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច គាំទ្រដល់ការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur - រួមមានអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ)។
ជាការឆ្លើយតប អភិបាលខេត្តទាំង ៣ មានគោលបំណងចង់បន្តមានឱកាសមកវៀតណាម ចូលរួមព្រឹត្តិការណ៍ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយតាមនោះ ជួយសហគ្រាសនានាបង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងស្វែងយល់ទីផ្សារនាំចេញ នាំចូលរបស់គ្នាទៅវិញទៅមក។
ក្នុងសន្និសីទសារព័ត៌មានក្រោយពីជំនួបនោះ អភិបាលខេត្ត Santa Fe លោក Omar Ángel Perotti បានឲ្យដឹងថា នាបច្ចុប្បន្ន ខេត្តទាំង ៣ បានស្រូកយក ៦០% នៃអត្រានាំចេញរបស់អាហ្សង់ទីនទៅកាន់វៀតណាម។ ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជំរុញនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិយាយរួម និងតំបន់នានានិយាយដោយឡែក។
ក្នុងពេលនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ខ្លឹមសារសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មឆ្ពោះទៅគោលដៅនាំតម្លៃប្រាក់នាំចេញ និងនាំចូលទ្វេភាគីរបស់វៀតណាមឡើងដល់ប្រមាណ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ កើនទ្វេដងបើធៀបនឹងអត្រាបច្ចុប្បន្ន៖
“យើងខ្ញុំអបអរសាទរ ស្វាគមន៍ និងមានគោលបំណងថា ប្រទេសមិត្តបន្តចាត់បញ្ជូនគណៈប្រតិភូធុរកិច្ចជាច្រើនទៅស្វែងយល់ឱកាសវិនិយោគនៅវៀតណាម។ យើងខ្ញុំក៏មានគោលបំណងបង្កើនការផ្លាស់ប្ដូររវាងប្រជាជន ជាមួយប្រជាជន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍។យើងខ្ញុំក៏បានពិភាក្សាអំពីលទ្ធភាពបើកជើងហោះហើរត្រង់រវាងវៀតណាម និងអាហ្សង់ទីន សម្រាប់ភាគីទាំងពីរបង្កើនការជំរុញការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការអំពីទេសចរណ៍ផងដែរ”៕