ពង្រីកកម្លាំងពលំនៃឆ័ន្ទៈឯកភាពប្រទេសជាតិក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុប្រទេស

(VOVWORLD) - ពង្រីកកម្លាំងពលំនៃឆ័ន្ទៈឯកភាពប្រទេសជាតិនិងបំណងប្រាថ្នាអំពីសន្តិភាព ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុប្រទេស។ នេះគឺចំណងជើងអត្ថបទសរសេររបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងឱកាសរំលឹកខួបលើកទី៤៣ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។

អត្ថបទនេះបានលើកច្បាស់ថា យុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ១៩៧៥ ដែលកំពូលជាយុទ្ធនាការហូជីមិញប្រវត្តិសាស្ត្រ បានរំដោះតំបន់ភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ នាំមកនូវជ័យជំនះដ៏ត្រចះត្រចង់សំរាប់បុព្វហេតុតស៊ូប្រឆាំងអាមេរិកដែលពោរពេញទៅដោយការលំបាកលំបិននិងពលីកម្មប៉ុន្តែអង់អាចក្លាហាននិងភ្លឺស្វាងរបស់ប្រជាជាតិវៀតណាម។

        អត្ថបទនេះអះអាងថា ក្រោយពីឯកភាពប្រទេសជាតិ វៀតណាមជាប្រទេសមួយដែលមានខឿនសេដ្ឋកិច្ចអន់ខ្សោយ ហើយរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសង្គ្រាម ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស រដ្ឋ ប្រជាជនវៀតណាមបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង ដើម្បីដណ្ដើមបានសមិទ្ធិផលសំខាន់ៗលើវិស័យជាច្រើន។

        ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលមធ្យម ហើយកំពុងជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិ។ នយោបាយសង្គមមានស្ថិរភាព សន្តិសុខការពារជាតិត្រូវបានពង្រឹង។ សេដ្ឋកិច្ចមានកំណើនគួរឲ្យកត់សម្គាល់ ខណៈដែលវប្បធម៌សង្គមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ប្រជាធិបតេយ្យកាន់តែត្រូវបានពង្រីកនិងបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ការងារកសាងបក្ស កសាងរដ្ឋនីតិបញ្ញត្តិសង្គមនិយមក៏ត្រូវបានជំរុញយ៉ាងខ្លាំងដែរ។ នេះជាបុព្វបទដ៏សំខាន់ដើម្បីវៀតណាមបន្តផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងអះអាងថា គោលមាគ៌ាឈានឡើងលទ្ធិសង្គមនិយមគឺសមស្របនឹងស្ថានភាពជាក់ស្ដែងនៅវៀតណាមនិងនិន្នាការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ