ពង្រីកតួនាទី និងការរួមវិភាគទានរបស់ប្រជាអាណិកជនក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - នាថ្ងៃទី ២៧ ខែសីហា គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយសមាជិកនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ៩ និងអង្គការ សមាគមជនវៀតណាមនៅឯបរទេសមួយចំនួនទៀត។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយសមាជិកនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំនេះ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះសមាជិកនៃគណៈកម្មាធិការ សហគមជនវៀតណាម និងសមាគមជនវៀតណាមនៅឯបរទេស ដែលបានផ្ដល់មនោសញ្ចេតនា និងទំនួលខុសត្រូវចំពោះស្រុកកំណើត ក្នុងនោះមានការរួមវិភាគទានអំពីបញ្ញា កម្លាំងកាយចិត្ត សភារៈ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ជាពិសេសគឺការគាំទ្ររបស់ប្រជាអាណិកជនក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ លោក Do Van Chien មានគោលបំណងថា នារយៈពេលខាងមុខ សមាជិកគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមគ្រប់រូបបន្តក្ដាប់ជាប់ ស្ថានការណ៍ បំណងប្រាថ្នារបស់ប្រជាអាណិកជន ដើម្បីលើកសំណើរជូនបក្ស រដ្ឋ និងរណសិរ្សមាតុភូមិ។ ទន្ទឹមនឹងនេះ ធ្វើការចលនាប្រជាអាណិកជនជួយជ្រោមជ្រែងរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ សេចក្ដីអំពាវនាវរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕