ពង្រីកតួនាទីជាបុគ្គលមានកិត្យានុភាពក្នុងកិច្ចការចលនាជនជាតិភាគតិច
|
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan ថ្លែងមតិក្នុងសិក្ខាសាលា |
(VOVworld)-សិក្ខាសាលា “ពង្រីកតួនាទីជាបុគ្គលមានកិត្យានុភាពក្នុងបណ្តាជនជាតិ
ភាគតិចតំបន់ Nam Bo ខាងលិច ក្នុងការប្រមូលផ្តុំ កសាងផែនមហាសាមគ្គីជាតិទាំង
មូល”បានបើកនាថ្ងៃទី១៣កញ្ញានៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម។ ថ្លែង
មតិក្នុងសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក
Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះការដែល តំបន់នានាមានការផ្តួចផ្តើម
គំនិត គោលនយោបាយសមស្រប ដោយមានការផ្សាភ្ជាប់ជាមួយនឹងការបញ្ជាណែនាំ
របស់រដ្ឋាភិបាល តាមនោះ ជួយឲ្យជនរួមជាតិជាជនជាតិភាគតិចពង្រីកបានតួនាទីជា
បុគ្គលមានកិត្យានុភាពរួមចំណែកសំខាន់សម្រាប់តំបន់របស់ខ្លួន។ លោក Nguyen
Thien Nhan អញ្ជើញមានប្រសាសន៍ថា៖
“តាមរយៈសិក្ខាសាលានេះ តំណាងចូលរួមជាជនរួមជាតិភាគតិចនៅតំបន់ Nam
Bo ខាងលិច បានធ្វើការផ្លាស់ប្តូរមតិ និងផ្ទៀងស្តាប់យោបល់ជាក់ស្តែង តាមនោះដក
ចេញមេរៀនបទពិសោធន៍ល្អនិងពង្រីកបានតួនាទីសំខាន់របស់ជនជាតិភាគតិច។ ខ្ញុំ
សង្ឃឹមថាក្រោយសិក្ខាសាលានេះ លោកអ្នកនឹងមានបទពិសោធន៍ថែមទៀតនិងមាន
ការប្តេជ្ញារួមចំណែកសកម្មចូលក្នុងការពង្រីកតួនាទីរបស់ជនជាតិភាគតិច និងសម្រាប់
បុព្វហេតុកសាងផែនមហាសាមគ្គីជាតិទាំងមូល”៕