ពង្រីកតួនាទីម្ចាស់ការរបស់ប្រជាជនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ

(VOVWORLD) - យ៉ាងណាមិញ រដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើការឆ្ពោះទៅរករដ្ឋបាលបម្រើប្រជាជន ប្រជាធិបតេយ្យ ទំនើប  ស្អាតស្អំ ខ្លាំងក្លានិងមានតម្លាភាព”។

ពង្រីកតួនាទីម្ចាស់ការរបស់ប្រជាជនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៦ ខែមីនា នៅសន្និសីទដើម្បីផ្តល់មតិសម្រាប់កម្មវិធីសកម្មភាពអនុវត្តដំណោះស្រាយ នៃមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី ១៣ស្តីពីការងារឃោសនាអប់រំប្រជាជនដែលធ្វើនៅទីក្រុងហាណូយ គណៈប្រតិភូបានស្នើឲ្យមានការផ្លាស់ប្តូរឌីជីថលក្នុងការងារចលនាមហា ជន។

ថ្លែងមតិបញ្ចប់សន្និសីទ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានបញ្ជាក់ថា៖ សារជាតិនៃការងារចលនាមហាជនគឺដើម្បីឱ្យប្រជាជនយល់ដឹង យល់ស្របនិងស្រុះចិត្តគំនិត ដោយហេតុនេះ បង្កើតកម្លាំងរួមមួយសម្រាប់បុព្វហេតុកសាងនិងការពារមាតុភូមិ។

“សម្រាប់គណអភិបាលកិច្ចការបក្ស រដ្ឋាភិបាលនិងអាជ្ញាធរដែលបំពេញការងារចលនាមហាជន ខ្ញុំសូមស្នើឱ្យបំពេញបន្ថែមលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ យ៉ាងណាមិញ រដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើការឆ្ពោះទៅរករដ្ឋបាលបម្រើប្រជាជន ប្រជាធិបតេយ្យ ទំនើប  ស្អាតស្អំ ខ្លាំងក្លានិងមានតម្លាភាព”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Truong Thi Mai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ