ពង្រីកតួនាទីរបស់ AIPA ក្នុងការធ្វើបច្ចុប្បន្នកម្មសហគមន៍អាស៊ាន

 
ពង្រីកតួនាទីរបស់ AIPA ក្នុងការធ្វើបច្ចុប្បន្នកម្មសហគមន៍អាស៊ាន - ảnh 1
អនុប្រធានរដ្ឋសភា Tong Thi Phong (http://vov.vn/)

(VOV)_នាថ្ងៃទី១៩ កញ្ញា នៅទីក្រុង Bandar Seri Begawan (ប្រុយណេ)​ ​មហាសន្និ
បាតអន្តរ​សភា អាស៊ាន ( AIPA) លើកទី៣៤ ត្រូវ​បាន​ប្រារព្វឡើងដ៏មហោឡារឹក  ដោយប្រធានបទ÷ តួនាទីរបស់​AIPA ក្នុងការ​ធ្វើបច្ចុប្បន្នភាពសហគមន៍អាស៊ាន។  គណះប្រតិភូរដ្ឋសភាវៀតណាម ​ដឹកនាំដោយ ​អនុប្រធានរដ្ឋសភា Tong Thi Phong បានចូលរួមមហាសន្និបាត AIPA លើក​ទី៣៤នេះ។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គ  អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានចាត់ទុកថា÷ មហាសន្និ
បាត AIPA លើកទី ​៣៤​នេះត្រូវប្រមូលផ្តុំពិភាក្សា និងនាំចេញសំណូមពរជាក់ស្ដែង 
ដើម្បីកាត់​បន្ថយជាអប្បបរិមាភាពខុសគ្នា បង្កើនការសម្របសម្រួលច្បាប់ និងពង្រីក
ជាង ទៀតតួនាទី​របស់រដ្ឋសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងប្រព័ន្ធ
នយោបាយ  នៃប្រទេសនិមួយៗ។ ទន្ទឹមនឹងនោះ AIPAក៏ត្រូវបន្តជួយឧបត្ថម្ភយ៉ាង
ខ្លាំងក្លា​ជាងទៀត ចំពោះអាស៊ាន ក្នុងបណ្ដាបញ្ហា ដូចជា÷​សន្តិសុខ នយោបាយ​
សេដ្ឋកិច្ច សង្គម  បរិស្ថាន…។ល។  អនុប្រធានរដ្ឋសភា​ Tong Thi Phong ​​បានសង្ក់ត ធ្ងន់ថា÷ រដ្ឋសភាវៀតណាម បានសន្យាថានឹងជួយឧបត្ថម្ភរដ្ឋាភិបាល​ខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីកែទម្រងសេដ្ឋកិច្ច ​សុក្រិដ្ឋប្រព័ន្ធច្បាប់ កែលំអរបរិយាកាស អាជីវកម្ម និងវិនិយោគ…ជាដើម។

ក្នុងសម័យប្រជុំពេញអង្គលើកទី១ បណ្ដាដំណាងបានអនុម័ត្តទៅលើកម្មវិធីធ្វើ
សកម្មភាព សំរាប់របៀបវារះរបស់ AIPA លើកទី៣៤ …។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ