ពង្រីកតួនាទីរបស់នារីក្នុងបុព្វហេតុកសាង ការពារមាតុភូមិនិងការអភិវឌ្ឍវិស័យអប់រំកាយកីឡា
(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យសម្ព័ន្ធបាល់ទាត់វៀតណាម បន្តពង្រីកតួនាទីរបស់ខ្លួនក្នុងការសុក្រិតប្រព័ន្ធបទបញ្ញត្តិ យុទ្ធសាស្ត្រ តម្រង់ទិសដៅ សម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់ផ្នែកនារីនៅថ្នាក់ជាតិ ក្លឹបនិងមូលដ្ឋាន។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថតរូបអនុស្សាវរីយ៍ជាមួយក្រុមបាល់ទាត់នារី
ជម្រើសជាតិវៀតណាម។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៨ ខែមីនា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិ វៀតណាម។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភាបានស្នើឲ្យលើកកំពស់ការយល់ដឹង អំពីការពង្រីកតួនាទីរបស់នារីក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ក៏ដូចជាក្នុងការ អភិវឌ្ឍវិស័យអប់រំកាយកីឡាវៀតណាមនិយាយរួមនិងការអភិវឌ្ឍកីឡាបាល់ទាត់ផ្នែកនារីនិយាយដោយឡែក។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖
“ត្រូវតែដាក់ទេពកោសល្យកីឡាស្មើគ្នាជាមួយនឹងទេពកោសល្យផ្សេងៗទៀត ដូចជាគណិតវិទ្យា សិល្បៈ អក្សរសាស្ត្រ ដើម្បីរកឃើញអ្នកមានទេពកោសល្យឲ្យបាន ឆាប់ មានទិសដៅបណ្ដុះបណ្ដាល កុំទុកឲ្យខ្វះចន្លោះ ខ្ជះខ្ជាយទេពកោសល្យលើវិស័យ កីឡានោះទេ។ នេះក៏ជាការអនុវត្តស្មារតីរបស់បក្សអំពីការផ្លាស់ប្ដូរថ្មីជាមូលដ្ឋាននិង គ្រប់ជ្រុងជ្រោយក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាល ព្រមទាំងជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ នូវដំបូន្មានរបស់លោកប្រធានហូជីមិញអំពីការកសាងខឿនអប់រំមួយដែលជួយ អភិវឌ្ឍន៍យ៉ាងពេញលេញនូវសមត្ថភាពដែលមានស្រាប់របស់សិស្សានុសិស្ស ជួយឲ្យ អ្នកមានទេពកោសល្យ ប្រៀបខ្លាំងនៅក្នុងវិស័យណាមួយ ក៏ត្រូវបានគោរពដែរ”។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យសម្ព័ន្ធបាល់ទាត់វៀតណាម បន្តពង្រីកតួនាទីរបស់ខ្លួនក្នុងការសុក្រិតប្រព័ន្ធបទបញ្ញត្តិ យុទ្ធសាស្ត្រ តម្រង់ទិសដៅ សម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់ផ្នែកនារីនៅថ្នាក់ជាតិ ក្លឹបនិងមូលដ្ឋាន។ បណ្ដាអង្គ ភាពអាជីវកម្ម អង្គការសង្គមបន្តយកចិត្តទុកដាក់និងជួយគាំទ្រដើម្បីអភិវឌ្ឍន៍កីឡា បាល់ទាត់ជាតិនិយាយរួម ហើយពិសេសគឺបាល់ទាត់ផ្នែកនារីនិយាយដោយឡែក៕