ពង្រីកថែមទៀតទំនាក់ទំនងរវាងបណ្ដាខេត្ត ក្រុងរបស់វៀតណាមនិងសហព័ន្ធរុស្ស៊ី

(VOVWORLD) - យោងតាមលោក Timur Sadykov ថា រុស្ស៊ីបានកំណត់ទំនាក់ទំនងរវាងខេត្ត ក្រុងរបស់រុស្ស៊ីនិងវៀតណាម ជាកត្តាដ៏សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ពង្រីកថែមទៀតទំនាក់ទំនងរវាងបណ្ដាខេត្ត ក្រុងរបស់វៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1លោក Timur Sadykov អគ្គកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំទីក្រុងហូជីមិញ។ (រូបថត៖ VNA)
បណ្ដាខេត្ត ក្រុងរបស់រុស្ស៊ីមានបំណងហើយត្រៀមខ្លួនជាស្រេចជំរុញយ៉ាងខ្លាំង ក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយទីក្រុងហូជីមិញនិងខេត្ត ក្រុងភាគខាងត្បូងរបស់វៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក Timur Sadykov អគ្គកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំទីក្រុងហូជីមិញ នៅក្នុងជំនួបប្រាស្រ័យជា មួយអ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ។
យោងតាមលោក Timur Sadykov ថា រុស្ស៊ីបានកំណត់ទំនាក់ទំនងរវាងខេត្ត ក្រុងរបស់រុស្ស៊ីនិងវៀត ណាម ជាកត្តាដ៏សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លោកអគ្គកុងស៊ុលថ្មីរបស់រុស្ស៊ីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការ ចងសម្ព័ន្ធភាពរវាងទីក្រុងហូជីមិញនិងទីក្រុង Saint Petersburg គឺជាគំរូដ៏លេចធ្លោមួយ នៃទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តក្រុងជាមួយខេត្តក្រុងនៃប្រទេសទាំងពីរ។ លោក Timur Sadykov បានសន្យាថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួម ចំណែកក្នុងការតភ្ជាប់ ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាខេត្ត ក្រុងរបស់រុស្ស៊ីជាមួយទីក្រុងហូជីមិញនិងខេត្ត ក្រុងភាគខាងត្បូងផ្សេងៗរបស់វៀតណាម ចូលរួម ចំណែកយ៉ាងសកម្មក្នុងការពូនជ្រុំឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-វៀត ណាមកាន់តែល្អប្រសើរ នាំមកនូវផលប្រយោជន៍ដ៏ពិតប្រាកដជូនប្រជាជននៃប្រទេស ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ