ពង្រីកថែមទៀតនូវតួនាទីនៃក្រុមប្រឹក្សាកុមារ

(VOVWORLD) - តាមការវាយតម្លៃរបស់បណ្ដាតំណាងបានអោយដឹងថា ក្រោយរយៈពេល២ ឆ្នាំត្រូវបានអនុវត្តជាសាកពិសោធន៍នៅខេត្តក្រុងចំនួន៥មក រូបសណ្ឋានក្រុម ប្រឹក្សាកុមារថ្នាក់ខេត្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ 

   នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅរដ្ឋធានីហាណូយ ក្រុមប្រឹក្សាកុមារជំទង់ មជ្ឈឹម បានសហការជាមួយគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន កុមារជំទង់និង កុមាររបស់រដ្ឋសភា និងអង្គការ Plan International វៀតណាម រៀបចំសិក្ខា សាលាក្រោមប្រធានបទ “បទពិសោធន៍ដំណើរការរូបសណ្ឋានក្រុមប្រឹក្សាកុមារ”។

        តាមការវាយតម្លៃរបស់បណ្ដាតំណាងបានអោយដឹងថា ក្រោយរយៈពេល២ ឆ្នាំត្រូវបានអនុវត្តជាសាកពិសោធន៍នៅខេត្តក្រុងចំនួន៥មក រូបសណ្ឋានក្រុម ប្រឹក្សាកុមារថ្នាក់ខេត្តសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងនោះ កុមារមាន ឱកាសផ្លាស់ប្ដូរមតិ បំណងប្រាថ្នា ហើយលើកសំណើរពីបញ្ហាជាច្រើនទាក់ទិន ដល់ការសិក្សារៀនសូត្រ និងការលេងកំសាន្តផងដែរ។ លោកស្រី Bui Lan Phuong អនុប្រធានក្រុមប្រឹក្សាកុមារជំទង់ទីក្រុងហាណូយបានចែករំលែកថា៖

        “ក្រុមប្រឹក្សាកុមារទីក្រុងហាណូយតែងតែប្រជុំជារៀងរាល់២ឆ្នាំម្ដង។ ប្រធាន បទនៃកិច្ចប្រជុំគឺផ្ដោតទៅលើបញ្ហាក្ដៅគគុកនិងអរិចិត្តក្នុងសង្គម ដូចជា៖ ការបង្ការប្រឆាំងគ្រោះថ្នាក់ដែលបង្កឡើងរបួសស្នាម គ្រោះថ្នាក់លង់ទឹក អំពើ ហឹង្សារំលោភលើកុមារ សុវត្ថិភាពនិងភាពស្អាតស្អំសម្រាប់កុមារក្នុងសម័យ ឌីជីថល និងពលករកុមារជាដើម។ អាស្រ័យដោយហេតុនេះ យើងអាចផ្ទៀង ស្ដាប់បំណងប្រាថ្នារបស់ក្មួយៗ ក៏ដូចជាយកចិត្តទុកដាក់ដោះស្រាយអោយបាន ទាន់ពេលវេលាផងដែរ”។

        ចាប់តាំងពីប្រសិទ្ធភាពនោះ ក្នុងដំណាក់កាល២០១៩-២០២១ គណៈលេខា មជ្ឈឹមសម្ព័ន្ធយុវជន ក្រុមប្រឹក្សាកុមារជំទង់មជ្ឈឹម បានចុះហត្ថលេខាលើអនុស្ស រណៈយោគយល់គ្នាជាមួយអង្គារPlan International Vietnam សំដៅបន្តជួយ ឧបត្ថម្ភដល់ការបង្កើតក្រុមប្រឹក្សាកុមារនៅខេត្តក្រុងចំនួន៥ផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ