ពង្រីកបណ្តាញសុខាភិបាលរបស់អង្គការ Facing the World នៅវៀតណាម
|
លោក Nguyen Thien Nhan បានទទួលជួបជាមួយគណៈប្រតិភូ
អង្គការ Facing the World |
(VOVworld)-នារសៀលថ្ងៃទី២៣វិច្ឆិកានៅទីក្រុងហាណូយ (វៀតណាម)ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានទទួលជួបជាមួយគណៈប្រតិភូអង្គការ Facing the World របស់អង់គ្លេស ដឹក នាំដោយវេជ្ជបណ្ឌិតRichard Young ទីប្រឹក្សាជំនាញវះកាត់កែសម្ភស្សក្នុងឱកាស គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក
Nguyen Thien Nhan មានបំណងថា នាពេលខាងមុខ Facing the World បន្តនូវ ការយកចិត្តទុកដាក់ទៅលើការពង្រីកបណ្តាញសកម្មភាពរបស់ខ្លួនព្រមទាំង ពន្លឿនរាល់កម្មវិធីបណ្តុះបណ្តាលជំនាញសម្រាប់ វេជ្ជបណ្ឌិត គិលានុបដ្ឋាកវៀត
ណាម និងជាស្ពានផ្សាភ្ជាប់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខា ភិបាលរបស់វៀតណាមជាមួយប្រទេសអាស៊ាននានា។
Facing the World ជាអង្គការសុខាភិបាលស្ម័គ្រចិត្តរបស់អង្គគ្លេស ត្រូវបាន បង្កើតដោយគោលដៅព្យាបាលជំងឺពិការភាពពីកំណើតសម្រាប់កុមារនៅប្រទេស
កំពុងអភិវឌ្ឍន៍៕