ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋានយ៉ាងទូលំទូលាយ
(VOVWORLD) - ការពិភាក្សា និងចេញផ្សាយច្បាប់ សំដៅអនុវត្តន៍គោលការណ៍ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋានឲ្យបានទូលំទូលាយជាមួយទិសស្លោក "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនពិនិត្យ ប្រជាជនឃ្លាំមើល និងប្រជាជនទទួលផលប្រយោជន៍"។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី១៥ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ (រូបថត៖ quochoi.vn) |
នាព្រឹកថ្ងៃទី ២៧ ឧសភា នៅទីក្រុងហាណូយ រដ្ឋាភិបាលវៀតណាមនឹងដាក់ជូនសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តន៍ប្រជាធិបតេយ្យនៅមូលដ្ឋាននៅសម័យប្រជុំពេញអង្គលើកទី ៣ រដ្ឋសភានីតិកាលទី ១៥។ នេះគឺជាសេចក្ដីព្រាងច្បាប់ដើមដំបូង ដែលបានកំណត់ជាក់ស្ដែងអំពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ ការពិភាក្សា និងចេញផ្សាយច្បាប់ សំដៅអនុវត្តន៍គោលការណ៍ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋានឲ្យបានទូលំទូលាយជាមួយទិសស្លោក "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនពិនិត្យ ប្រជាជនឃ្លាំមើល និងប្រជាជនទទួលផលប្រយោជន៍"។ លោកស្រី Nguyen Thi Thanh សមាជិការដ្ឋសភាខេត្ត Ninh Binh បានឲ្យដឹងថា៖
“ការកសាងខឿនប្រជាធិបតេយ្យសង្គមនិយម គឺជាគោលដៅផង និងជាកម្លាំងចលករ ដើម្បីអភិវឌ្ឍន៍ផង។ ដូច្នេះហើយ ការកសាងច្បាប់អំពីគោលការណ៍ និងបទបញ្ញត្តិរបស់បក្ស និងរដ្ឋអំពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានគឺមានសារៈសំខាន់ណាស់។ សេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានបានផ្តោតសំខាន់លើខ្លឹមសារថ្មីៗចំនួនបី រួមមាន៖ ដាក់បញ្ជូលបទបញ្ញត្តិពាក់ព័ន្ធនានាទៅក្នុងសេចក្ដីព្រាងច្បាប់; ទីពីគឺផ្ដោតសំខាន់លើបទបញ្ញត្តិអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ កម្មាភិបាល ក្នុងការអនុវត្តប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ទីបី គឺពង្រីកសិទ្ធិប្រជាធិបតេយ្យផ្ទាល់ដល់ប្រជាពលរដ្ឋផងដែរ”៕